ក្រុងប៉េកាំង ព្រមានអំពីផលវិបាកយ៉ាងធ្ងន់បំផុតដល់ក្រុងវ៉ាស៊ីនតោន ប្រសិនបើសហរដ្ឋអាមេរិក អនុញ្ញាតឲ្យ អ៊ុយក្រែន ចូលអង្គការណាតូ

រដ្ឋធានីប៉េកាំង៖ ក្រោយពេល ក្រុងកៀវ បានដាក់ពាក្យជាផ្លូវការ សុំចូលជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ បន្ទាប់ពីវិមានក្រឹឡាំង បានដាក់តំបន់ចំនួន៤របស់អ៊ុយក្រែន ជាឧបសម្ព័ន្ធរបស់រុស្ស៊ី នោះមក ប៉ុន្ដែឥឡូវនេះ ចិន បានព្រមានធ្ងន់ៗដល់សហរដ្ឋអាមេរិក អំពីផលវិបាកដ៏អាក្រក់បំផុត។

 

សារព័ត៌មាន Newsweek បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៣ ខែតុលា ថា ចិន បានព្រមានដល់សហរដ្ឋអាមេរិក ថា បញ្ហានេះ អាចប្រឈមមុខនឹងផលវិបាកដ៏ធ្ងន់ធ្ងរបំផុត រួមទាំងការរំពឹងទុក អំពីការប្រើប្រាស់សង្រ្គាមនុយក្លេអ៊ែរ ផងដែរ ប្រសិនបើអនុញ្ញាតឱ្យអ៊ុយក្រែន ចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ។ ករណីនេះ នឹងអាចអូសទាញសម្ពន្ធមិត្តរបស់ណាតូ មានសមាជិក ចំនួន៣០ប្រទេស យកចូលទៅក្នុងជម្លោះរបស់ប្រទេសនេះ ជាមួយនឹងរុស្ស៊ី បន្ថែមទៀត។

នៅក្នុងអត្ថបទវិចារណកថា កាលពីថ្ងៃអាទិត្យ បានចេញផ្សាយ នៅលើសារព័ត៌មាន Global Times គ្រប់គ្រង ដោយរដ្ឋចិន បានឲ្យដឹងថា ក្រុងប៉េកាំង បានព្រមាន ថា ការអនុញ្ញាតឱ្យប្រទេសអ៊ុយក្រែន ចូលទៅក្នុងសម្ពន្ធមិត្តរបស់អង្គការណាតូ ដូចអ្វីដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) បានស្នើសុំ នឹងនាំឱ្យមានការកើនឡើង ដោយមិនអាចចៀសរួច នៅក្នុងជម្លោះមួយនេះ រហូតជំរុញឱ្យមានការគំរាមកំហែង ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) នៅក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងបណ្ដាប្រទេសបស្ចិមលោក និង សម្ពន្ធមិត្ត។

ដោយឡែក លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ថា អង្គការណាតូ គួរតែពន្យារពេល លើកិច្ចពិភាក្សា ស្តីពីការអនុញ្ញាតឱ្យប្រទេសអ៊ុយក្រែន ចូលជាសមាជិករបស់អង្គការណាតូ។

សារព័ត៌មាន Global Times  បានព្រមានថា «បណ្តាប្រទេសអឺរ៉ុបទាំងអស់ នឹងភ័យរន្ធត់ ក្រោមស្រមោលសង្រ្គាមនុយក្លេអ៊ែរ ដែលអាចនឹងកើតឡើង ប្រសិនបើអ៊ុយក្រែន ចូលជាសមាជិករបស់អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ។ ជាមួយគ្នានេះ Global Times ក៏បានអំពាវនាវដល់សម្ពន្ធមិត្តលោកខាងលិច គួរតែដកខ្លួន ចេញពីការជាប់ពាក់ព័ន្ធជាយូរមកហើយរបស់ខ្លួន នៅក្នុងប្រទេសអឺរ៉ុបខាងកើត ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាម។

សារព័ត៌មាន Global Times បានសរសេរ ថា «ក្នុងករណីនោះ នឹងមិនមានសន្តិសុខ សម្រាប់អ្នកណាម្នាក់នោះឡើយ ហើយវាមិនមែន ត្រឹមតែសម្រាប់អ៊ុយក្រែន គឺវានឹងបង្កគ្រោះថ្នាក់ សម្រាប់ពិភពលោកទាំងមូល។ ប៉ុន្ដែការជំនួសបន្ដដំណោះស្រាយ ស្វែងរកនូវការបញ្ចប់ជម្លោះនេះ ក្រុងវ៉ាស៊ីនតោន បានបង្ហាញម្តងហើយម្តងទៀត ថា សហរដ្ឋអាមេរិក កំពុងតែដាក់បន្ទុកឆ្ពោះទៅរកទិសដៅផ្សេងទៀត ដោយដុតភ្លើងសង្រ្គាមបន្ដទៀត»។

វិចារណកថារបស់ Global Times បានចេញផ្សាយ ចំពេលមានការអត្ថាធិប្បាយជាបន្តបន្ទាប់  ដោយសម្ពន្ធមិត្តជាប្រពៃណីរបស់រុស្ស៊ី ដូចជា ឥណ្ឌា និង សាធារណរដ្ឋឆេឆេន ដោយបានបង្ហាញ អំពីការយល់ច្រឡំ ជុំវិញសង្គ្រាម ឬ ការរំពឹងទុកលើការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងជម្លោះ នៅអ៊ុយក្រែន។ ប៉ុន្ដែនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានទទួលស្គាល់ជាសាធារណៈ ថា ប្រទេសចិនខ្លួនឯង បានសម្តែងនូវការព្រួយបារម្ភខ្លះៗ ចំពោះទិសដៅសង្រ្គាម ខណៈ ប្រទេសទាំង២ បានស្វែងរកការតម្រឹមខ្លួនឯង ថា ជាមហាអំណាច ប្រឈមមុខនឹងលោកខាងលិច។

លោក ដាវីដ ស៊ូលម៉ែន (David Shullman) នាយកជាន់ខ្ពស់ នៃ Global China Hub របស់ក្រុមប្រឹក្សាអាត្លង់ទិក បានប្រាប់ Newsweek ថា វិចារណកថារបស់ Global Times មិនគួរ ត្រូវបានអានជាឆន្ទៈ ពីក្រុងប៉េកាំង ដើម្បីបញ្ចប់សង្រ្គាមនោះឡើយ។ ប៉ុន្តែវាគ្រាន់តែជាការអំពាវនាវទៅកាន់លោកខាងលិច ដើម្បីប្រគល់តួនាទីរបស់រុស្ស៊ី ដែលសហរដ្ឋអាមេរិក និង អង្គការណាតូ បានស្តីបន្ទោស ចំពោះជម្លោះនេះ ហើយថា ការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន គឺស្របច្បាប់ ក្រោមលេស ដែលខ្លួនមានអារម្មណ៍ថា មានការគំរាមកំហែង ដោយការពង្រីកខ្លួនរបស់អង្គការណាតូ ទៅក្នុងប្រទេសអ៊ុយក្រែន តែប៉ុណ្ណោះ។

លោក ស៊ូលម៉ាន Shulman បានសរសេរ តាមអ៊ីមែល ថា «បាទ! ប្រទេសចិន ចង់ឱ្យសង្រ្គាមបញ្ចប់ ដោយស្របច្បាប់ ព្រោះវាមិនបានបម្រើដល់គោលដៅយុទ្ធសាស្ត្ររបស់ខ្លួន ហើយសង្រ្គាម  ច្បាស់ណាស់ថា មិនល្អសម្រាប់រុស្ស៊ី ដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់ក្រុងប៉េកាំង។ ប៉ុន្តែជាជាងការលើកទឹកចិត្ត ឱ្យមានការផ្លាស់ប្តូរលើផ្នែកណាមួយរបស់លោក ពូទីន នោះ  ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំពុងតែទម្លាក់កំហុសទ្វេដង ទៅលើសហរដ្ឋអាមេរិក និង អង្គការណាតូ ជាតួអង្គដ៏អាក្រក់ ដោយបានបង្ខំឱ្យប្រធានាធិបតីរុស្ស៊ី លោក ពូទីន គំរាមកំហែងលោកខាងលិច កាន់តែខ្លាំងឡើង។ ជាអកុសល យើងមិនគួររំពឹង ថា នឹងមានកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ណាមួយ ពីលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ដើម្បីប្រើប្រាស់ការសន្មតរបស់ចិន ដោយការប្រើកម្លាំងរបស់រុស្ស៊ី ដើម្បីលើកទឹកចិត្ត ឲ្យមានការទទួលខុសត្រូវបន្ថែមទៀត ពីរុស្ស៊ី»៕

 

អត្ថបទដែលជាប់ទាក់ទង