ក្រុមគ្រួសារជនរងគ្រោះ និង អ្នកគាំទ្រផ្សេងៗទៀតបានមកចូលរួមកាន់ទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះរត់ជាន់គ្នានៅប្រទេសឥណ្ឌូនេស៊ី!

 

ក្រុមមន្ត្រីបាននិយាយថា មេប៉ូលិសឥណ្ឌូណេស៊ីម្នាក់ និងមន្ត្រីឥស្សរជន៩នាក់ត្រូវបានរដ្ឋាភិបាលប្រកាសដកចេញពីមុខតំណែងហើយ និងមន្រ្តីប៉ូលីស18 នាក់ផ្សេងទៀតកំពុងត្រូវបានគេស៊ើបអង្កេតសម្រាប់ភាព ទទួលខុសត្រូវក្នុងហេតុការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅខាងក្នុង កីឡដ្ឋានបាល់ទាត់ដែលបានបង្កឱ្យមានការរត់ជាន់គ្នាដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 125 នាក់ភ្លាមៗ។ ក្រុមកីឡាករ និងមន្ត្រីក្លិប Arema បានមកដាក់កម្រងផ្កានៅមុខកីឡដ្ឋានដែលមានវិនាសកម្មនេះ ដោយក្នុងនោះសមាជិកគ្រួសារដែលមានទុក្ខព្រួយបានតស៊ូដើម្បីមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលបានបាត់បង់ជីវិត រួមទាំងកុមារចំនួន 17 នាក់ នៅក្នុងកម្មវិធីប្រកួតបាល់ទាត់នៅទីក្រុង Malang នៃភាគខាងកើតខេត្ត Java ផងដែរ ដែលមានអ្នកគាំទ្រក្រុម Arema FC នៅហ្នឹងស្រុកកំណើតរបស់ពួកគេ។ អ្នករៀបចំកម្មវិធីបានហាមឃាត់អ្នកគាំទ្ររបស់ក្រុមភ្ញៀវក្លិប Persebaya Surabaya ដោយសារតែប្រទេសឥណ្ឌូណេស៊ីមានប្រវត្តិនៃការប្រកួតបាល់ទាត់ដ៏ហិង្សាដែរ។ គ្រោះមហន្តរាយនៅយប់ថ្ងៃសៅរ៍បណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុតមិនធ្លាប់មាន ទេនៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង