ក្រុមបាតុករ និងមេដឹកនាំក្មេងទំនើងនៅប្រទេសហៃទីបន្តសកម្មភាពតវ៉ាឲ្យនាយករដ្ឋមន្រ្តីចុះចេញពីតំណែង ដោយសារមិនអាចដោះស្រាយបាននូវសេដ្ឋកិច្ចដែលជាប់គាំង

 

ប្រទេសហៃទីពេលនេះកំពុងស្ថិតក្នុងភាពវឹកវរ នៅពេលដែលចរន្តសេដ្ឋកិច្ច និងមានការប្រើអំពើហឹង្សាបានកើនឡើងក្នុងជីវិតរស់នៅ ប្រចាំថ្ងៃរបស់ពួកគេបានដាច់ឆ្ងាយពីការគ្រប់គ្រងចាប់តាំងពីវត្តមាន លោកនាយករដ្ឋមន្ត្រីហៃទី Ariel Henry បានប្រកាសពីការ ដំឡើងថ្លៃប្រេងឥន្ធនៈកាលពីខែមុន ដែលនាំឲ្យមានការតវ៉ាបានផ្ទុះឡើងនៅទូទាំងឈានទៅរកវិបត្តិនៃសេដ្ឋកិច្ច។ បន្ទាប់មកក្រុមដ៏មានឥទ្ធិពលបំផុតក្នុងប្រទេសហៃទីបានបោះជំហានទៅមុខទៀតដោយធ្វើការរារាំង និង ចូលទៅកាន់ស្ថានីយប្រេងឥន្ធនៈដ៏ធំបំផុតក្នុងប្រទេសនេះដោយប្រកាសថាសភាពការណ៍នឹងមិនមានភាពរអាក់រអួលទេ រហូតដល់លោក Henry នាយករដ្ឋមន្រ្តីព្រមលាលែងពីតំណែង។ រយៈពេលមួយខែក្រោយមក ភាពចលាចលនៅតែកើតមាន ហើយប្រទេសហៃទីបានរកឃើញថាខ្លួនេងកំពុងស្ថិតក្នុងភាពវឹកវរ និងស្ទើរតែត្រូវពិការជើងទាំងស្រុងផ្នែកសេដ្ឋកិច្ចក្នុងប៉ុន្មានទសវត្សរ៍នេះ ដោយបង្ខំឲ្យបិទចរន្តសង្គម ដោយស្ថានីយ៍ប្រេងឥន្ធនៈ ខ្វះខាត ហើយអាជីវកម្មបានបិទក្នុងស្ថានភាពមួយដែល ប្រធានាធិបតីនៃសាធារណរដ្ឋដូមីនីកែនជិតខាងផងដែរ។ ក្រុមបាតុករ និងមេដឹកនាំក្រុមក្មេងទំនើងនិយាយថា ពួកគេនឹងមិនថយក្រោយឡើយ រហូតដល់នាយករដ្ឋមន្ត្រីចុះចេញពីតំណែង ហើយតម្លៃប្រេងឥន្ធនៈ និងទំនិញមូលដ្ឋានផ្សេងទៀតធ្លាក់ចុះ និង បន្ថែមថាវាជា សង្គ្រាមស៊ីវិលដែលមានកម្រិតទាបប៉ុណ្ណោះ៕

 

អត្ថបទដែលជាប់ទាក់ទង