រកឃើញសពត្រីបាឡែន១៣ក្បាល ដេកងាប់លើឆ្នេរសមុទ្រប្រទេសអាហ្សង់ទីន
សាកសពត្រីបាឡែនតំបន់ភាគខាងត្បូងចំនួន ១៣ក្បាល ត្រូវគេបានប្រទះឃើញដេកងាប់នៅប្រទេសអាហ្សង់ទីន។ សាកសពត្រីបាឡែនតំបន់ភាគខាងត្បូងចំនួន 13 ក្បាលទាំងនេះបានអណ្តែតមកងាប់ នៅបរិវេណអាត្លង់តិកភាគខាងត្បូងក្នុងទីក្រុង Golfo Nuevo នៃប្រទេសអាហ្សង់ទីន។ អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវអាហ្សង់ទីន កំពុងធ្វើកោសល្យវិច័យដើម្បីកំណត់មូលហេតុ នៃករណីងាប់សត្វត្រីបាឡែននេះ ដែលលទ្ធផលត្រូវបានគេរំពឹងទុកក្នុងនឹងផ្តល់ជូនក្នុងរយៈពេលពីរសប្តាហ៍ទៀត។ ទោះបីជាយ៉ាងណាក៏ដោយអ្នកវិទ្យាសាស្ត្រជឿថាត្រីបាឡែនទាំងនោះទំនងជាងាប់ដោយសារកត្តាធម្មជាតិរបស់ពួកវា ប៉ុន្តែពួកគេនៅតែមានការព្រួយបារម្ភអំពីចំនួនត្រីច្រើនជាងនេះដែលបានងាប់ក្នុងចំនួនមិនធម្មតានៃកត្តាចាស់ជរារបស់វា ដោយសារសុខភាពរបស់វាថែមទៀតផង។ ក្រុមអ្នកស្រាវជ្រាវបានប្រមូលសំណាកទឹក រំអិលរបស់ត្រីបាឡែនដើម្បីកំណត់ថាតើខ្លួនពួកវាមានជាតិពុលពីសារាយសមុទ្រដែលបង្កគ្រោះថ្នាក់ ឬគេហៅថាជំនោរក្រហមដែរឬអត់! សំណាកងាប់ដំបូងត្រូវបានកត់ត្រាកាលពី១០ថ្ងៃមុនពេលវាអណ្តែតងាប់ នៅក្បែរឆ្នេរមួយកន្លែងក្នុងតំបន់ Golfo Nuevo។ តំបន់ដែលត្រីបាឡែនដេកងាប់គឺស្ថិតនៅក្នុងកន្លែងបង្កាត់ពូជរបស់ពួកគេ ដែលជាកន្លែងដែលក្រុមអ្នកវិទ្យាសាស្ត្រច្រើនតែរកឃើញកូនសត្វគោងាប់ដែរ។
គ្រោងឆ្អឹងត្រីបាឡែនដែលងាប់តែងតែបានផ្លាស់ទីចេញពីឆ្នេរដែលពេញនិយមពីសំណាក់អ្នកទេសចរទៅកាន់តំបន់ដាច់ស្រយាលដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់បន្ថែម៕