ប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើការដាក់បញ្ជូលតំបន់ចំនួន៤ ដែលដណ្តើមបានពីអ៊ុយក្រែន ក្លាយជាដែនសមត្ថកិច្ចរបស់រុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់ស្រូបយកតំបន់អ៊ុយក្រែនចំនួន 4 ចូលទៅក្នុងដែនសមត្ថកិច្ចរបស់ប្រទេសរុស្ស៊ី ដែលជាវិធានការមួយដែលបានបញ្ចប់ជាផ្លូវការនៃឧបសម្ព័ន្ធដែល បានប្រឆាំងនឹងច្បាប់អន្តរជាតិ។ កាលពីដើមសប្តាហ៍នេះ សភាទាំងពីររបស់រុស្ស៊ីបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាដែលធ្វើឱ្យតំបន់ Donetsk, Luhansk, Kherson និង Zaporizhzhia ក្លាយទឹកដីរបស់ប្រទេសរុស្ស៊ី។ យោងតាមការចុះផ្សាយព័ត៌មាននៅលើគេហទំព័រវិមានក្រឹមឡាំងរួមទាំងសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថាលោកពូទីន បានចុះហត្ថលេខាលើ “ច្បាប់រដ្ឋធម្មនុញ្ញសហព័ន្ធ” ស្តីពី “ការបង្កើតប្រធានបទថ្មី ស្តីអំពីតំបន់ Kherson ដែលជាផ្នែកមួយនៃសហព័ន្ធរុស្ស៊ី”។ បែបបទនេះបានធ្វើទៅតាមការបឆ្នោតប្រជាមតិដែលរៀបចំដោយវិមានក្រឹមឡាំងក្នុងតំបន់ចំនួន៤នោះដែលអ៊ុយក្រែននិងលោកខាងលិចបានបដិសេធជាដាច់ខាត៕