រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Blinken ជួបជាមួយនឹងប្រធានាធិបតី និង រដ្ឋមន្រ្តីការបរទេសប៉េរូ ស្តីអំពីភាពអសន្តិសុខស្បៀងនៅលើពិភពលោក
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបជាមួយប្រធានាធិបតីប៉េរូ លោក Pedro Castillo និងបានធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេស Cesar Landa ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅខាងក្រៅមហាសន្និបាតលើកទី 52 នៃអង្គការរដ្ឋអាមេរិកនៅទីក្រុងលីម៉ា។
លោក Blinken បានរំលឹកឡើងវិញថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឱ្យកាន់ស្ថានភាពតែធ្ងន់ធ្ងរឡើងក្នុងវិបត្តិអសន្តិសុខស្បៀងដែលមានស្រាប់នៅទូទាំងពិភពលោកដោយលោកបានបន្ថែមថា “មនុស្ស 200 លាននាក់នៅជុំវិញពិភពលោក… គឺពិតជាទទួលរងនូវភាពអសន្តិសុខស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ”។ លោកក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចប្រជុំរបស់លោកនៅក្នុងប្រទេសប៉េរូដោយនិយាយថាបញ្ហាអភិវឌ្ឍន៍ និងរបៀបវារៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពិភាក្សាឡើង។
ទន្ទឹមនឹងនោះដែរលោក Landa បានអំពាវនាវឱ្យមានការសន្ទនាជាមធ្យោបាយមួយដើម្បីធ្វើការឆ្ពោះទៅរកការបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន៕