សាធារណរដ្ឋកូរ៉េគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលើប្រទេសកូរ៉េខាងជើង

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃ”កិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី” របស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងជប៉ុន មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានព្រមានពីការដាក់ពង្រាយឡើងវិញ នូវនាវាផ្ទុកយន្តហោះអាមេរិកនៅជិតឧបទ្វីបកូរ៉េកំពុង ធ្វើឱ្យមានភាពតានតឹងក្នុងតំបន់។

សូមបញ្ជាក់ថាកន្លងទៅថ្មីៗនេះប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ថែមទៀតឆ្ពោះទៅកាន់ដែនទឹកភាគខាងកើត របស់ខ្លួនកាលពីថ្ងៃអាទិត្យដែលជាការបាញ់សាកល្បងអាវុធចុងក្រោយបំផុតនាពេលថ្មីៗនេះ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង និយាយថាការបាញ់បង្ហោះនេះ ត្រូវបានធ្វើឡើងពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួនកាលពីព្រឹក ថ្ងៃអាទិត្យនេះ។ រដ្ឋាភិបាល​ជប៉ុន​ក៏​បាននិយាយ​ដែរ​ថា ខ្លួន​បាន​រក​ឃើញ​សំណល់​បាញ់​សាកល្បង​របស់​កូរ៉េ​ខាង​ជើង​ដែលពួកគេសសង្ស័យ។ ការបាញ់បង្ហោះនេះគឺជាការបាញ់សាកល្បងអាវុធជុំទី៧របស់កូរ៉េខាងជើងក្នុងរយៈពេលពីរសប្តាហ៍នេះហើយវាបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពី សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានបញ្ចប់សមយុទ្ធកងទ័ពជើងទឹកជុំថ្មីមួយ នៅឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ៕

 

អត្ថបទដែលជាប់ទាក់ទង