វត្តមានបេក្ខជនគណបក្សសេរីភាពក្នុងប្រទេសអូទ្រីសចូលរួមបោះឆ្នោតថ្នាក់ជាតិក្នុងប្រទេស
លោក Walter Rosenkranz ជាបេក្ខជននៃគណបក្សសេរីភាពស្តាំនិយម បានចូលរួមបោះឆ្នោតក្នុង ព្រឹត្តិការណ៍បោះឆ្នោតថ្នាក់ជាតិជ្រើស រើសប្រធានាធិបតីថ្មីរបស់ប្រទេសអូទ្រីស។ លោក Rosenkranz ដែលជាមេធាវីនិងជាអតីតមេដឹកនាំក្រុមសភារបស់លោកបានទៅចូលរួមបោះឆ្នោតនៅស្រុកកំណើតរបស់លោកផងដែរ។ ប្រជាពលរដ្ឋជិត 6លាន 4 សែននាក់នៅក្នុងតំបន់ Alpine គឹមានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតនេះ។ ចំណែកលោកប្រធានាធិបតី Alexander Van der Bellen ដែលមានអាយុ 78 ឆ្នាំកំពុងស្វែងរកអាណត្តិទីពីររបស់លោក បន្ទាប់ពីរយៈពេល៦ឆ្នាំដំបូង ដែលវិបត្តិនយោបាយក្នុងស្រុកបានកើត ឡើងជាបន្តបន្ទាប់និងបានផ្តល់ឱ្យប្រមុខរដ្ឋនូវភាពមើលឃើញខ្ពស់ខុសពីធម្មតានៅក្នុងតួនាទីដែលមានស្រាប់ ។ លោក Van der Bellen សង្ឃឹមថានឹងមានការបោះឆ្នោតឡើងវិញនៅថ្ងៃអាទិត្យបន្ទាប់ ដោយមិនចាំបាច់មានការបោះឆ្នោតបន្តបន្ទាប់ទៀតតេ ក្រោយពីយុទ្ធនាការដែលរូបលោកបានជ្រើសើសក្នុងស្ថេរភាពនៃពេលវេលាមិនច្បាស់ លាស់នោះទេ៕