ប្រធានាធិបតីកូឡុំប៊ី លោក Petro ចុះត្រួតពិនិត្យនៅតំបន់ដែលរងគ្រោះដោយខ្យល់ព្យុះសង្ឃរា Julia
ប្រធានាធិបតីកូឡុំប៊ី Gustavo Petro បានមកដល់ទីក្រុង La Guajirato ដើម្បីវាយតម្លៃការខូចខាតដែលបង្កឡើងដោយព្យុះសង្ឃរា Hurricane Julia។ កាលពីយប់ថ្ងៃសៅរ៍ព្យុះ Julia ត្រូវបានគេប្រកាសថាជាព្យុះសង្ឃរាប្រភេទទី 1 នៅពេលវាឆ្លងកាត់ប្រជុំកោះ San Andres ។ មនុស្សពីរនាក់បានរងរបួស និងផ្ទះមួយរយខ្នងទៀតរងការខូចខាត។ លោក Petro បានជិះយន្តហោះត្រួតពិនិត្យលើតំបន់ដែលរងផលប៉ះពាល់ ហើយបានរាយការណ៍ថាបញ្ហាធ្ងន់ធ្ងរបំផុតគឺ “ការដួលរលំនៃទំនាក់ទំនងដីដោយសារតែទឹកជំនន់ដែលនៅតែមាន” ។ អង្គភាពជាតិរបស់ប្រទេសកូឡុំប៊ីសម្រាប់ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយបានរាយការណ៍ពីការខូចខាតនៅក្នុងទីក្រុង La Guajira ជាកន្លែងដែលមានពលរដ្ឋជិត 5,000 នាក់បានរងផលប៉ះពាល់ដោយទឹកជំនន់ ដើមឈើរលំ និងផ្ទះដែលរងការខូចខាតនៅក្នុងក្រុងយ៉ាងហោចណាស់ចំនួន 5 ខ្នង មកដល់ពេលនេះតំបន់ La Guajira ត្រូវបានគេប្រកាសស្ថិតក្នុងស្ថានភាពអាសន្ន៕