ស​ព​កុមារ​ក្នុង​ហេតុ​ការ​ណ៍​បា​​ញ់​ប្រហារ បានរៀបចំ​បូជាកាលពីម្សិលមិញនេះ

ថៃ ៖ កាលពីថ្ងៃអង្គារ ទី១១ ខែតុលា ម្សិលមិញនេះ សមាជិកគ្រួសារ​ជន​រង​គ្រោះ​ បាន​ប្រមូលផ្តុំ​គ្នា ដើម្បី​បូជា​សាកស​ពកូន​ៗ​ជាទី​ស្រឡាញ់​របស់​ពួក​គេ ​ដែល​ត្រូវ​បាន​ស​ម្លា​ប់​នៅ​ក្នុង​ការ​បា​ញ់​ប្រហារ​ដ៏​រន្ធត់​មួយ​នៅ​ក្នុង​មណ្ឌល​ថែ​ទាំង​កុមារ​កាលពី​ស​ប្តា​ហ៍​មុន​។

ទូ​ទាំង​ប្រទេស​ថៃ​មានការ​រន្ធត់​យ៉ាង​ខ្លាំង​ចំពោះ​សោកនាដកម្ម​នៅ​ក្នុងស្រុក Na Klang នៃ​ខេត្ត Nong Bua Lamphu ដែល​ជា​កា​រស​ម្លា​​ប់​រង្គាល​ដ៏​អាក្រក់​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​។ ប្រទេស​ថៃ​ធ្វើការ​កាន់ទុក្ខ​រយៈពេល៣​ថ្ងៃ ដោយ​មានការ​បង្ហូតទង់ជាតិ​ពាក់កណ្តាល និង​មានការ​យាង​សួរសុខទុក្ខ​គ្រួសារ​ជន​រង​គ្រោះ​ពី​សំណាក់​ព្រះមហាក្សត្រ​ថៃ មហា វិជ្ជរ៉ាឡុងកន​។

នៅ​វត្ត វត្តរតសាមគ្គី ក្នុងស្រុក Na Klang ព្រះសង្ឃ​ចាប់ផ្តើម​ធ្វើ​ពិធី ខណៈ​សមាជិកគ្រួសារ និង​សហគមន៍​ត្រៀម​ពិធី​ជូន​ដំណើរ​លើក​ចុង​ក្រោយ​ទៅ​ដល់​សាកស​ព​កុមារ​ចំនួន ១៩​នាក់​។ ចំណែក​សាកស​​ព​ជន​រង​គ្រោះ​ផ្សេង​ទៀត​នឹង​ត្រូវ​បូជា​នៅ​វត្ត​ផ្សេង​។ ពិធីបុណ្យ​ស​ព​ត្រូវ​បាន​ឧ​បត្ត​ម​ដោយ​ព្រះរាជ​វង្សានុវង្ស​ថៃ​។

សូម​រម្លឹក​ថា ការ​បា​​ញ់​ប្រហារ និង​ចាក​ស​ម្លា​ប់​នៅ​មណ្ឌល​ថែ​ទាំង​កុមារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​មុន​នេះ បណ្តាល​ឱ្យ​មនុស្ស​ចំនួន ៣៦​នាក់ ​ស្លា​ប់ ដោយ​ក្នុង​នោះ​មាន​កុមារ​ចំនួន ២៤​នាក់​ និង​អ្នកគ្រូ​មាន​ផ្ទៃពោះ ៨​ខែ​ម្នាក់​។

ក្រោយ​ពេល​ប្រព្រឹត្តិ​អំពើ​ស​ម្លា​ប់​រង្គាល​រួច ខ្មាន់​កាំ​ភ្លើ​ង​ដែល​ជា​អតីត​ប៉ូ​លី​សត្រូវ​បាន​គេ​ដក​ចេញពី​តំណែង​ដោយសារ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀ​ន គេចខ្លួន​ទៅ​ផ្ទះ និង​បាន​ស​ម្លា​ប់​ប្រពន្ធ និង​កូន មុន​ពេល​បញ្ចប់ជីវិត​ខ្លួនឯង​៕

អត្ថបទដែលជាប់ទាក់ទង