រដ្ឋ Hawaii នឹងមិនសហការលើវិធានការកាត់ទោសអ្នកផ្តល់សេវានិងទទួលយកសេវានៃការ រំលូតកូនឡើយ!
អភិបាលរដ្ឋ Hawaii លោក David Ige បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ក្នុងគោលបំណងការពាររដ្ឋផ្សេងៗទៀត ពីការដាក់ទណ្ឌកម្មលើអ្នកស្រុករបស់ពួកគេដែលទទួលវិធានការ រំលូតកូននៅលើដែនកោះ និងបញ្ឈប់រដ្ឋផ្សេងទៀតពីការដាក់ទណ្ឌកម្មលើវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាក្នុងតំបន់ដែលផ្តល់ការថែទាំបែបនេះ។ “យើងនឹងមិនសហការជាមួយរដ្ឋផ្សេងទៀតដែលព្យាយាមកាត់ទោសស្ត្រីដែលទទួលសេវារំលូតកូននៅរដ្ឋហាវ៉ៃនោះទេ។ ហើយយើងនឹងមិនសហការជាមួយរដ្ឋផ្សេងទៀតដែលព្យាយាមដាក់ទណ្ឌកម្មគ្រូពេទ្យ ដែលផ្តល់សេវាការរំលូតកូននៅហាវ៉ៃ” នេះជាសំដីរបស់លោក Ige ជាអ្នកប្រជាធិបតេយ្យម្នាក់នៅឯសន្និសីទសារព័ត៌មាន។ លោក Ige គឺជាអភិបាលស្រុកមកពីគណបក្សប្រជាធិបតេយ្យចុងក្រោយ បង្អស់ដែលបានចាត់ចែងលើវិធានការបែបនេះ ដើម្បីឆ្លើយតបទៅនឹងរដ្ឋអភិរក្សនិយម ដែលបានអនុម័តការហាមឃាត់ និងការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើការរំលូតកូន។ ការជំរុញឱ្យមានការរឹតបន្តឹងនៃវិធានការរំលូតកូន កាន់តែច្រើនឡើង បន្ទាប់ពីតុលាការកំពូល Roe v. Wade របស់សហរដ្ឋអាមេរិកកាលពីខែមិថុនាបានបដិសេធនិងបានធានាសិទ្ធិសហព័ន្ធក្នុងការរំលូតកូនអស់រយៈពេលជិត 50 ឆ្នាំមកហើយ៕