ប្រតិបត្តិការរុករកសពក្មេងប្រុសដែលបាត់ខ្លួន ត្រូវបានបញ្ចប់ សពចុងក្រោយត្រូវបានរកឃើញម៉ោង៦ ព្រឹកនេះ

ប្រតិបត្តិការរុករកសពក្មេងប្រុសដែលបាត់ខ្លួន ត្រូវបានបញ្ចប់ សពចុងក្រោយត្រូវបានរកឃើញម៉ោង៦ ព្រឹកនេះ


ប្រតិបត្តិការរុករកសពក្មេងប្រុសម្នាក់ដែលបាន់ខ្លួន ក្នុងឧបទ្ទវហេតុលិចទូក នៅស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានបញ្ចប់ហើយ ដោយសពក្មេងប្រុសម្នាក់ចុងក្រោយ ត្រូវបានកម្លាំងសមត្ថកិច្ចរុករកឃើញហើយ នៅម៉ោងប្រមាណ ៦ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ។


នេះបើតាមការបញ្ជាក់របស់ ស្នងការនគបាលខេត្តកណ្តាល ។ សពក្មេងប្រុសចុងក្រោយដែលរកឃើញនេះ មានឈ្មោះ មាស សុវណ្ណរាជ អាយុ ១៤ឆ្នាំ។
សូមបញ្ជាក់ផងដែថាក្រោយពេលកើតហេតុភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងចូលរួមសហការ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមសហការពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាន ស្រាវជ្រាវរុករកជនរងគ្រោះចំនួន១៥នាក់ ក្នុងរយៈពេល០២យប់ ០៣ ថ្ងៃ គិតចាប់ពីយប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២

កម្លាំងសមត្ថកិច្ចបានរុករកឃើញអស់ហើយ ចំនួន១៥នាក់ ស្រី០៤នាក់ ដោយ ចំនួនអ្នកស្លាប់កើនដល់(១១នាក់ ស្រី០៣នាក់)
គួរំលិកផងដែរថា ហេតុកាឧបទ្ទវហេតុលិចទូក នេះបានកើតឡើង នៅព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ខណៈពេលពួកគេឆ្លងទូកចេញពីសាលាទៅកាន់លំនៅឋានរបស់ពួកគេ នៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

 

អត្ថបទដែលជាប់ទាក់ទង