ជនចំណាកស្រុកវេណេស៊ុយអេឡាជាច្រើននាក់បានដើរឆ្លងកាត់តំបន់ព្រៃ Darien Gap ដើម្បីទៅកាន់ គោលដៅរបស់ពួកគេនៅអាម៉េរិក និង ម៉ិកស៊ិក
ក្រុមជនចំណាកស្រុកដ៏ធំបានបន្តធ្វើដំណើរឆ្លងកាត់ផ្នែកខ្លះនៃតំបន់ព្រៃ Darien របស់ប្រទេសកូឡុំប៊ីចាប់ពីថ្ងៃសៅរ៍មកក្នុងគោលបំណង ទៅកាន់សហរដ្ឋអាមេរិក បើទោះបីជាទីក្រុងវ៉ាស៊ីនតោនពង្រីកការរឹតបន្តឹងសិទ្ធិ ជ្រកកោនដល់ប្រជាជនវេណេស៊ុយអេឡាក៏ដោយ។ រដ្ឋបាលរបស់លោក Biden បានប្រកាសនាពេលថ្មីៗនេះថាខ្លួននឹងផ្តល់ការអនុញ្ញាតកម្មវិធីមនុស្សធម៌ចំនួន24,000ក្នុងចំណោមនុស្ស 107,000នាក់ ដែលបានចូលមកកាន់ប្រទេសប៉ាណាម៉ាក្នុងឆ្នាំ 2022។ សេចក្តីប្រកាសក៏បាននិយាយផងដែរថាមានជនជាតិវេណេស៊ុយអេឡាដែលមកដល់ដីនៅម៉ិកស៊ិក-អាមេរិក។ ការបើកព្រំដែននឹងត្រូវបានត្រឡប់មកវិញ។ ការប្រកាសនេះមិនបានរារាំងជនចំណាកស្រុកជាច្រើននាក់ដែលពួកគេសង្ឃឹមថានឹងឈានដល់ដីអាមេរិកនោះទេ។ លោក Andres Rodriguez ជាជនចំណាកស្រុកវេណេស៊ុយអេឡាដែលកំពុង ធ្វើដំណើរជាមួយប្រពន្ធ និងកូនប្រុសរបស់គាត់ ហើយការធ្វើដំណើររបស់លោកក៏បាននាំរូបលោកឆ្លងទៅកាន់ប្រទេសប៉េរូ មុនពេលធ្វើដំណើរទៅកាន់តំបន់ Darien ដែរ ដោយលោកបាននិយាយថា “ការធ្វើដំណើរនេះគឺសម្រាប់អនាគតរបស់កូនខ្ញុំនិងគ្រួសារខ្ញុំ” ផ្លូវគ្រោះថ្នាក់ក៏ពួកយើងបានសាកល្បងដែរជាមួយនឹងគ្រួសាររបស់ពួកយើង ដែលភាគច្រើនមានកុមារតូចៗ ដែលបានប្រឈមមុខនឹងបញ្ហានាននៅលើដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់នេះ៕