លោកប្រធានាធិបតី Vladimir Putin ពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ីជុំវិញតំបន់ដែលបានដណ្តើមយកពីប្រទេសអ៊ុយក្រែន

លោកប្រធានាធិបតី Vladimir Putin ពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ីជុំវិញតំបន់ដែលបានដណ្តើមយកពីប្រទេសអ៊ុយក្រែន

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Chernyshenko បាននិយាយថា តំបន់នានានៅប្រទេសអ៊ុយក្រែនត្រូវបានគេដាក់បញ្ចូលដោយរដ្ឋបាលទីក្រុងម៉ូស្គូនឹងទទួលបានលេខទូរស័ព្ទដែលដោយចាប់ផ្តើមដោយ +7 ។

លោក Chernyshenko បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា “លោកបានធ្វើតាមការណែនាំរបស់លោក Putin ហើយយើងកំពុងធ្វើការនៅក្នុងទឹកដីដែលបានរួមបញ្ចូលគ្នានោះ”។ មិនតែប៉ុណ្ណោះលោក Chernyshenko បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលផ្សាយដោយទូរទស្សន៍រដ្ឋរុស្ស៊ីថា “ជាការពិត ជាដំបូងវាជាការស្ដារឡើងវិញនូវបណ្តាញទំនាក់ទំនង” ដោយលោកបានបានបន្ថែមថា ទូរទស្សន៍រដ្ឋរុស្ស៊ីក៏នឹងបើកសាខានៅក្នុងតំបន់នោះផងដែរ។ លោក Chernyshenko បានបញ្ជាក់នូវចំពោះលោក Putin ថា រដ្ឋាភិបាលក៏បានយល់ព្រមជាមួយសហភាពបាល់ទាត់រុស្សី ដើម្បីធ្វើសមាហរណកម្មក្លឹបបាល់ទាត់ពីតំបន់នោះចូលទៅក្នុងការប្រកួតជើងឯកប្រចាំប្រទេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង