ទិដ្ឋភាពនៅខាងក្រៅវិមាន Westminster វិថីលេខ១០ ចំពោះវត្តមានលោក Sunak ធ្វើជានាយករដ្ឋមន្ត្រីថ្មីចក្រភពអង់គ្លេស

ទិដ្ឋភាពនៅខាងក្រៅវិមាន Westminster វិថីលេខ១០ ចំពោះវត្តមានលោក Sunak ធ្វើជានាយករដ្ឋមន្ត្រីថ្មីចក្រភពអង់គ្លេស

  អតីតប្រធានរតនាគារអង់គ្លេសលោក Rishi Sunak នឹងក្លាយទៅជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស បន្ទាប់ពីបានឈ្នះការប្រកួតប្រជែងដឹកនាំបែបអភិរក្សកាលពីថ្ងៃច័ន្ទនេះ ហើយពេលនេះលោកត្រូវប្រឈមមុខនឹងកិច្ចការងារដ៏ធំក្នុងការធ្វើឱ្យគណបក្សនិងប្រទេសអង់គ្លេសមានស្ថិរភាពនៅពេលដែលមានភាពចលាចលផ្នែកសេដ្ឋកិច្ច និងនយោបាយ។ លោក Sunak នឹង​ក្លាយ​ជា​មេដឹកនាំ​ខុសពណ៌សម្បុរជាលើកដំបូង​គេ​របស់​ចក្រភព​អង់គ្លេស ហើយ​ជា​មេដឹកនាំ​ទី​បី​របស់​ប្រទេស​នៅ​ឆ្នាំ២០២២ ​នេះ។

លោកនឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីបន្ទាប់ពីលោកស្រី Liz Truss បានសម្រេចលាលែងពីតំណែងកាលពីសប្តាហ៍មុន បន្ទាប់ពីមានមភាពច្របូកច្របល់ក្នុងមុខតំណែងរបស់លោកស្រីក្នុងរយៈពេល 45 ថ្ងៃ ឬ 6សប្តាហ៍ ដោយបន្សល់ទុកនូវវិបត្តិសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើល និងគណបក្សដែលបានបែកបាក់គ្នា។ គូប្រជែងតែមួយគត់របស់លោក Sunak គឺលោក Penny Mordaunt សុខចិត្ត យល់ព្រមដកខ្លួនចេញពីឆាកនយោបាយបន្ទាប់ពីបរាជ័យក្នុងការឈានដល់កម្រិតនៃការតែងតាំសមាជិកសភាអភិរក្សចំនួន 100 សម្លេងដែលត្រូវការជាចាំបាច់ដើម្បីបន្តដំណើរប្រកួតប្រជែង៕

អត្ថបទដែលជាប់ទាក់ទង