បំផ្ទុះគ្រាប់បែកភេរវកម្មផ្ទួនៗគ្នា ស្លាប់ និងរបួស ប្រហែល៤០០នាក់

បំផ្ទុះគ្រាប់បែកភេរវកម្មផ្ទួនៗគ្នា ស្លាប់ និងរបួស ប្រហែល៤០០នាក់

រដ្ឋធានីមូហ្កាឌីស៊ូ៖ រថយន្ដចំនួន២គ្រឿង បានរងការបំផ្ទុះគ្រាប់បែកផ្ទួនៗគ្នា បណ្ដាលឲ្យមនុស្ស យ៉ាងតិច ១០០នាក់ និង ប្រហែល៣០០នាក់ផ្សេងទៀត រងរបួស កាលពីថ្ងៃសៅរ៍ ទី២៩ ខែតុលា នៅក្បែរក្រសួងអប់រំ ស្ថិតក្នុរដ្ឋធានមូហ្កាឌីស៊ូ ប្រទេសសូម៉ាលី ហើយចំនួនអ្នកស្លាប់ អាចនឹងបន្ដកើនឡើង។

សារព័ត៌មានរបស់អង់គ្លេស The Guardian បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៣០ ខែតុលា ថា ការបំផ្ទុះគ្រាប់បែក នៅក្នុងរថយន្ដចំនួន២គ្រឿងនេះ បានសម្លាប់មនុស្សយ៉ាងតិច១០០នាក់ និង ៣០០នាក់ផ្សេងទៀត រងរបួស។ នៅត្រង់ចំនួនកើតសោកនាដកម្មនេះ ធ្លាប់មានហេតុការណ៍វាយប្រហារស្រដៀងគ្នានេះ កាលពី៥ឆ្នាំមុន ដោយបានសម្លាប់មនុស្ស យ៉ាងតិច៥០០នាក់។


លោក ហាសសាន សាក ម៉ូហាមូដ (Hassan Sheikh Mohamud) ប្រធានាធិបតីសូម៉ាលី បានអះអាង កាលពីថ្ងៃអាទិត្យ ថា ការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែក នៅក្នុងរថយន្ដ ចំនួន២គ្រឿង បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ចំនួន ១០០នាក់ បានបាត់បង់ជីវិត និង ៣០០នាក់ផ្សេងទៀត រងរបួស។ ការបំផ្ទុះលើកទី១ បានកើតឡើង នៅចំណុចផ្លូវបំបែកមួយកន្លែងឈ្មោះ K5 ស្ថិតក្នុងទីក្រុងម៉ូហ្កាឌីស្យូ ខណៈបំផ្ទុះលើកទី២ បានកើតឡើងបន្ទាប់ ស្របពេលរថយន្តសង្រ្គោះបន្ទាន់ បានមកដល់កន្លែងហេតុ ហើយមានមនុស្សបាននាំគ្នាប្រមូលផ្តុំគ្នាយ៉ាងច្រើន សម្រាប់ជួយដល់ជនរងគ្រោះ នៅក្នុងហេតុការណ៍បំផ្ទុះលើកដំបូង។

ក្រោយពេលចុះទៅពិនិត្យដល់កន្លែងកើតមានសោកដកម្មនោះ លោក ហាសសាន សាក ម៉ូហាមូដ (Hassan Sheikh Mohamud) ប្រធានាធិបតីសូម៉ាលី បានបញ្ជាក់ ថា «ប្រជាជនរបស់យើង បានរងនូវការសម្លាប់យ៉ាងរង្គាល … ដោយរួមទាំង ម្តាយមានកូននៅក្នុងដៃរបស់ពួកគេ ឪពុកមានលក្ខខណ្ឌសុខភាព សិស្សត្រូវបានបញ្ជូនទៅសិក្សា អ្នកជំនួញបានជួបការលំបាកនៅក្នុងជីវភាពគ្រួសាររបស់ពួកគេ។

ការវាយប្រហារដោយគ្រាប់បែកផ្ទួនៗគ្នា នៅក្នុងរថយន្ដចំនួន២គ្រឿងនោះ បើទោះជាមិនទាន់មានក្រុមណាមួយ ចេញមុខមកអះអាង ទទួលខុសត្រូវយ៉ាងណាក្ដី ប៉ុន្ដែប្រធានាធិបតីសូម៉ាលី បានចាត់ទុក ថា វាជាសកម្មភាពភេរវកម្ម បង្កឡើង ដោយក្រុមអ៊ិស្លាមនិយមជ្រុល អាល់សាបអាប (al Shabaab)។

នៅត្រង់ចំណុចផ្លូវបំបែក K5 នោះ ធ្លាប់មានការវាយប្រហារ ដោយការបំផ្ទុះរថយន្ដធុនធំមួយគ្រឿង នៅក្បែរសណ្ឋាគារមួយកន្លែង កាលពីអំឡុងខែតុលា ឆ្នាំ២០១៧ ដោយបានសម្លាប់មនុស្ស ជាង៥០០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង