ខ្លាចអ៊ុយក្រែន វាយសម្រុកខ្លាំង រុស្ស៊ី ជម្លៀសជនស៊ីវិលទាំងបង្ខំ

ខ្លាចអ៊ុយក្រែន វាយសម្រុកខ្លាំង រុស្ស៊ី ជម្លៀសជនស៊ីវិលទាំងបង្ខំ

រដ្ឋធានីកៀវ៖ ដោយសារតែមានការព្រួយបារម្ភពីកម្លាំងការពារទឹកដីក្រុងកៀវ បន្ដវាយរំដោះទឹកដីរបស់ពួកគេ ពីទាហានក្រុងមូស្គូ នោះ ទើបអាជ្ញាធរគាំទ្រដោយរុស្ស៊ី បានជំរុញឲ្យប្រជាជន ចាកចេញពីតាមបណ្ដាយច្រាំងទន្លេឌីនីប្រូ នាភាគខាងកើត។

ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២ ខែវិច្ឆិកា ថា ទាហានរុស្ស៊ី កាលពីថ្ងៃអង្គារ បានប្រាប់ឲ្យជនស៊ីវិល ចាកចេញពីច្រាំងភាគខាងកើត ទន្លេឌីនីប្រូ (Dnipro) ស្ថិតក្នុងតំបន់ឃើរសុន (Kherson) នាភាគខាងត្បូង ប្រទេសអ៊ុយក្រែន។ ក្រុងកៀវ បានចោទប្រកាន់រុស្ស៊ី កំពុងតែបង្ខំប្រជាជនឲ្យជម្លៀស ចេញពីទឹកដី ដែលរុស្ស៉ីកំពុងតែកាន់កាប់។អាជ្ញាធរ គាំទ្រដោយរុស្ស៊ី នៅតំបន់ឃើរសុន បានបញ្ជាក់ ថា អាជ្ញាធរ កំពុងតែអនុវត្តបទបញ្ជានេះ ទៅកាន់តំបន់របស់ខ្លួន កាន់កាប់ មានចម្ងាយ១៥គីឡូម៉ែត្រ នៅតាមបណ្តោយច្រាំងខាងកើត ទន្លេឌីនីប្រូ។

លោក វ្ល៉ាឌីមៀ សាលដូ (Vladimir Saldo) អភិបាលខេត្តឃើរសុន គាំទ្រដោយក្រុងមូស្គូ បានបញ្ជាក់ ថា «ជាវិធីសាស្រ្តទប់ស្កាត់ការវាយប្រហារ ពីអ៊ុយក្រែន ក៏ដូចជា មានព័ត៌មានរាយការណ៍មក ថា ក្រុងកៀវ កំពុងតែរៀបចំការវាយប្រហារ ដោយមីស៊ីលទ្រង់ទ្រាយធំមួយ កំណត់គោលដៅ មកលើស្ថានីយវារីអគ្គិសនីខាកូវកា (Kakhovka) ហើយវានឹងនាំឲ្យមានគ្រោះថ្នាក់ភ្លាមៗ នៅក្នុងតំបន់ឃើរសុន។ ជាមួយនឹងសេចក្ដីរាយការណ៍បែបនេះ ទើបជំរុញឲ្យអាជ្ញាធរ សម្រេចចិត្ត ពង្រីកតំបន់ជម្លៀស ដើម្បីទប់ទល់នឹងការវាយប្រហាររបស់អ៊ុយក្រែន និងការពារជនស៊ីវិល»៕

អត្ថបទដែលជាប់ទាក់ទង