ទីបំផុត អ៊ុយ​ក្រែ​ន​វា​.​យ​ដណ្តើម​បាន​ទីក្រុង Kherson ពី​​រុ​ស្ស៊ី​វិញ

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ លោក Volodymyr Zelenskyy បាន​និយាយ​​កាលពី​ថ្ងៃ​សុក្រ ទី​១១ វិ​ច្ឆិ​កា ​ថា អង្គ​ភាព​ពិសេស​នៃ​កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​ស្ថិត​នៅ​ទីក្រុង Kherson ភាគ​ខាងជើង​ បន្ទាប់​ពី​មានការ​ដកទ័ព​ចេញ​របស់​រុ​ស្ស៊ី និង​បាន​ហៅ​ពេលវេលា​នេះ​ ជា​ប្រវត្តិសាស្ត្រ​។

អ្នកស្រុក​បាន​ស្វាគមន៍​វត្តមាន​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ទីក្រុង បន្ទាប់​ពី​រុ​ស្ស៊ី​បោះបង់​ចោល​ទីក្រុង​នេះ​ដែល​ខ្លួន​ដណ្តើម​បាន​ចាប់តាំងពី​មានការ​ឈ្លានពាន​នៅ​ក្នុង​ខែកុម្ភៈ ​។

លោក​និយាយ​នៅ​ក្នុង​វី​ដេ​អូ​នៅ​ពេល​ល្ងាច​ថ្ងៃ​សុក្រ​ដូច្នេះ​ថា «​ថ្ងៃនេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ ។ យើង​យក​តំបន់​ភាគ​ខាងជើង​ប្រទេស​ត្រឡប់​មក​វិញ​បាន យើង​កំពុង​ទទួល​បាន Kherson ត្រឡប់​មក​វិញ​» ​។

«​រហូត​មក​ដល់​ពេល​នេះ អ្នក​ការពារ​របស់​យើង​នៅ​ជាយ​ទីក្រុង ហើយ​យើង​កំពុង​ជិត​ចូល​ហើយ​។ ប៉ុន្តែ​អង្គ​ភាព​ពិសេស​បាន​នៅ​ក្នុង​ទីក្រុង​រួច​ហើយ​» ។

លោក​បន្ថែម​ថា វិធានការ​ដើម្បី​ធ្វើ​ឱ្យ Kherson មាន​សុវត្ថិភាព ជា​ពិសេស​កិច្ច​ប្រឹងប្រែង​ដើម្បី​ដោះ​មីន​ចេញ នឹង​ចាប់ផ្តើម​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន​ ។

លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា កងទ័ព​អ៊ុយ​ក្រែ​ន​កំពុង​ពង្រឹង​ទីតាំង​របស់​ពួក​គេ​នៅ​គ្រប់​ទីកន្លែង​នៅ​តាម​ជួរ​មុខ​៕ (​យោង​តាម​ប្រភព​៖ CNA)

អត្ថបទដែលជាប់ទាក់ទង