ស្លាប់ជិត ១០០ នាក់ និងរបួសជាង ២០០ នាក់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅប៉ាហ្គីស្ថាន
យ៉ាងហោចណាស់មនុស្សប្រមាណជាង ៨០ នាក់បានស្លាប់ ក្នុងហេតុការណ៍បំផ្ទុំគ្រាប់បែក ក្នុងវិហារអ៊ីស្លាមមួយ នាទីក្រុង Peshawar ប្រទេសប៉ាហ្គីស្ថាន ត្រូវបានគេដាក់ការសង្ស័យថា ភេរវករ គឺជាសមាជិកនៃក្រុម តាលីបង់ដែលក្លែងខ្លួនធ្វើជាប៉ូលិស។
លោក Moazzam Jah Ansari មេប៉ូលីសខេត្ត Khyber Pakhtunkhwa របស់ប្រទេសប៉ាគីស្ថាន បាននិយាយថា ខ្សែវីដេអូ CCTV បង្ហាញពីជនសង្ស័យបំផ្ទុះគ្រាប់បែកនោះ ដោយគេបានធ្វើដំណើរដោយម៉ូតូ នឹងបានសួរនាំប៉ូលិសដែលប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យអំពីទិសដៅទៅកាន់វិហារអ៊ីស្លាម នឹងត្រូវបានអនុញ្ញាតឱ្យគេឆ្លងកាត់ទាំងឥតសង្ស័យ ក៏ព្រោះតែគេបានគ្រងឯកសណ្ឋានជាប៉ូលិស។
ពាក់ព័ន្ធនឹងចំនួយអ្នកស្លាប់ លោក Ansari បានបញ្ជាក់យ៉ាងដូច្នេះថាៈ កន្លងមកក្រុមមន្ត្រីបានដាក់ចំនួនអ្នកស្លាប់លើសពី ១០០ នាក់ ប៉ុន្តែសាកសពមួយចំនួនត្រូវបានរាប់ពីរដង។ ការផ្ទុះនេះក៏បានធ្វើឱ្យមនុស្ស២១៧ នាក់ រងរបួសផងដែរ។ ទន្ទឹមនឹងននោះជនសង្ស័យជាច្រើនជុំវិញហេតុការណ៍នេះ ក៏ត្រូវបានចាប់ ខ្លួនផងដែរ។
បុគ្គលិកសង្គ្រោះបន្ទាន់បានស្វែងរកអ្នករស់រានមានជីវិត ប៉ុន្តែអាជ្ញាធរបាននិយាយថា ភាគច្រើននៃអ្នកដែលបាន រកឃើញនៅក្រោមគំនរបាក់បែកគឺបានស្លាប់ទៅហើយ។
បើតាមប៉ូលិសជំនាញបានសន្និដ្ឋានថាៈ យ៉ាងហោចណាស់គ្រឿងផ្ទុះ ១២ គីឡូក្រាម ឬ ២៦.៥ ផោន ត្រូវប្រើប្រាស់ដោយអ្នកបំផ្ទុះគ្រាប់បែក។
គួរបញ្ជាក់ថាៈ ការបំផ្ទុះកាលពីពេលថ្មីៗបង្ហាញពីស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺននៅក្នុងទីក្រុង Peshawar រដ្ឋធានីKhyber-Pakhtunkhwa ដែលមានព្រំដែនជាប់ប្រទេសអាហ្វហ្គានីស្ថាន និងជាទីតាំងនៃ ការវាយប្រហារជាញឹកញាប់ដោយក្រុមតាលីបង់៕ ប្រភពៈ CNN