ក្តីសង្ឃឹមរបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប កំពុងត្រូវបានបដិសេធ មុនពេលកិច្ចប្រជុំជាប្រវត្តិសាស្ត្រនៅទីក្រុង Kyiv

កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-អ៊ុយក្រែន ហៅកាត់ថា EU ធ្វើឡើងនៅថ្ងៃសុក្រនេះ ដោយមានមន្ត្រីកំពូលៗនៃប្រទេស ជាចូលរួម។ នៅមុនកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Denys Shmyhal បាននិយាយថា អ៊ុយក្រែនបានកំណត់នូវអ្វីដែលលោកហៅថាជា “គោលដៅដ៏មានមហិច្ឆតា” ក្នុងការចូលរួមជាមួយ EU ក្នុងរយៈពេលពីរឆ្នាំ។

ទន្ទឹមនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីអ៊ុយក្រែននេះដែរ រដ្ឋ​ជា​សមាជិក​មួយ​ក្រុម​បាន​ព្រមាន​ថា វា​គួរ​តែ​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​ក្រុង​កៀវ​ថា នេះ​នឹង​មិន​អាច​ទៅ​រួច​ទេ។

គួររំឮកថាៈ កាលពីខែមិថុនាឆ្នាំមុន អ៊ុយក្រែនទទួលបានឋានៈជាបេក្ខភាពសហភាពអឺរ៉ុបក្នុងល្បឿនកំណត់ត្រា នៅក្នុងអ្វីដែលប្រធានាធិបតី Volodymyr Zelensky បាននិយាយថា គឺជាពេលវេលាពិសេស និងជាប្រវត្តិសាស្ត្រ។ ខណៈពេលដែលវាជាជំហានដំបូងសម្រាប់សមាជិកភាព ដំណើរការជាធម្មតាត្រូវចំណាយពេលច្រើនឆ្នាំ ហើយប្រទេសមួយចំនួនបច្ចុប្បន្នកំពុងស្ថិតក្នុងជួរនៃដំណើរការនោះ។

លោក Zelensky បាននិយាយនៅមុនកិច្ចប្រជុំកំពូលថា វានឹងក្លាយជាសប្តាហ៍នៃការធ្វើសមាហរណកម្មអឺរ៉ុប ហើយទីក្រុង Kyiv កំពុងរំពឹងថានឹងមានការសម្រេចចិត្តពីដៃគូសហភាពអឺរ៉ុបរបស់ខ្លួន ស្របតាមវឌ្ឍនភាពដែលសម្រេចបាន បើទោះជាអ៊ុយក្រែនមានសង្រ្គាមពេញលក្ខណៈជាមួយរុស្ស៊ីក៏ដោយ។

សេចក្តីព្រាងសេចក្តីថ្លែងការរបស់សហភាពអឺរ៉ុប ដែលនឹងត្រូវចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូល បញ្ជាក់ជាថ្មីនូវការសន្យាថា អនាគតរបស់អ៊ុយក្រែនស្ថិតនៅក្នុងសហភាពអឺរ៉ុប និងទទួលស្គាល់ “កិច្ចខិតខំប្រឹងប្រែងដ៏សន្ធឹកសន្ធាប់” ដែលបានធ្វើឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ឆ្ពោះទៅរកគោលបំណងដែលគាំទ្រស្ថានភាពបេក្ខជនរបស់ខ្លួន និងអនុវត្តកំណែទម្រង់។

ប៉ុន្តែប្រភពច្បាស់ការបានប្រាប់ BBC ថា ផ្នែកខ្លះនៃសេចក្តីថ្លែងការណ៍ត្រូវបានផ្លាស់ប្តូរព្រោះវា “ទំនោរទៅមុខ” ពេក។ ប្រទេស​បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​ប្រទេស បេណេលុច ត្រូវ​បាន​គេ​និយាយ​ថា ​បាន​ព្រមាន​ប្រឆាំង​នឹង​ការ​បញ្ចេញ​សំឡេង​សុទិដ្ឋិនិយម​ជ្រុលរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថាៈ គោលបំណងនៃកិច្ចប្រជុំកំពូលនេះ ក៏សម្រាប់សហភាពអឺរ៉ុប ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយអ៊ុយក្រែន ដោយសង្កត់ធ្ងន់លើលក្ខណៈជាប្រវត្តិសាស្ត្រនៃការរៀបចំកិច្ចប្រជុំបែបនេះ នៅក្នុងតំបន់សង្រ្គាម និងបញ្ជូនសញ្ញានយោបាយទៅកាន់ប្រទេសរុស្ស៊ីថា ការគាំទ្រចំពោះទីក្រុង Kyiv មិនធ្លាក់ចុះឡើយ។

មន្ត្រីជាន់ខ្ពស់បាននិយាយថា សមាជិកភាពនាពេលអនាគតរបស់អ៊ុយក្រែនមិនមានការសង្ស័យទេ ប៉ុន្តែក៏គ្មាននរណាម្នាក់អាចបញ្ជាក់ពីពេលវេលាពិតប្រាកដនៃការចូលជាសមាជិកភាព សហអឺរ៉ុបរបស់អ៊ុយក្រែននោះទេ៕

អត្ថបទដែលជាប់ទាក់ទង