ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានជំនឿទុកចិត្តដល់អាជ្ញាធរ

ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានជំនឿទុកចិត្តដល់អាជ្ញាធរ ក្នុងការដោះស្រាយបញ្ហានានាក្នុងមូលដ្ឋានរបស់ខ្លួន


(ខេត្តស្វាយរៀង): ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង ជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានជំនឿទុកចិត្តដល់ អាជ្ញាធរក្នុងការដោះស្រាយបញ្ហានានាក្នុងមូលដ្ឋានរបស់ខ្លួន។

ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំត្រស់ និងឃុំអណ្ដូងត្របែក ព្រមទាំងមាន ពិសារអាហារសាមគ្គី នាបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ។

ក្នុងឪកាសនោះដែរ ក៏មានការចូលរួមពីសំណាក់លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក លោកអភិបាលរងស្រុក នាយករដ្ឋបាលស្រុក លោកប្រធានមន្ទីរកសិកម្មនិងរុក្ខាប្រមាញ់ខេត្ត លោករដ្ឋបាលព្រៃឈើ លោកអធិការង លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោក-លោកស្រី មេឃុំត្រស់និងអណ្ដូងត្របែក និងមន្ត្រីដែលពាក់ពន្ឌ័ និងបងប្អូនប្រជាពលរដ្ឋជាង១០០នាក់ផងដែរ។

ឯកឧត្តម ម៉ែន អេង បានបញ្ជាក់ថា: ជាការពិតណាស់ វិស័យសារព័ត៌មាន គឺជាអំណាចទី៤ជាអ្នក នាំសារពីសុខទុក្ខ បញ្ហាប្រឈម និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋមករាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បានដឹងខណៈដែលកន្លងមក យើងអាចដោះស្រាយការងារបានជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋ តាមរយៈសារដែលទទួលបានពីបណ្ដាញសារព័ត៌មានអនឡាញ និងបណ្ដាញសង្គមនានា ជាច្រើនទៀតផងដែរ៕ ដោយ:33

អត្ថបទដែលជាប់ទាក់ទង