ឯកឧត្តម ជាម ច័ន្ទសោភ័ណ អញ្ជើញទទួលព្រះអគ្គិជ័យកីឡា ក្រោយជោគជ័យក្នុងការដង្ហែរតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន
( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញទទួលព្រះអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេមឆ្នាំ ២០២៣ បានធ្វើមាតុភូមិនិវត្តន៍ ដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន នៃខេត្តស្ទឹងត្រែង និមដង្ហែរកាត់ខេត្តក្រចេះ មកតាមផ្លូវជាតិលេខ ៧៣ មកដល់ខេត្តត្បូងឃ្មុំ ហើយចូលផ្លូវជាតិលេខ ៧ កាត់ទៅខេត្តកំពង់ចាម ។
ពិធីទទួលព្រះអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេមឆ្នាំ ២០២៣ បានធ្វើនាវេលាម៉ោង ១១ ព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ នៅលើវេទិការមុខសាលាខេតនតត្បូងឃ្មុំ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានមានអនុសាសន៍ថា ឯកឧត្តមសូមអរគុណណាស់ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នានៅទូទាំងព្រះរាជាណាចក្រកម្ពុជារបស់យើង ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំរបស់យើង បានរងចាំយូរហើយ អស់រយ:ពេល ៦៤ ឆ្នាំហើយ ដែលប្រទេសកម្ពុជាយើងមិនដែលបានជួបប្រទះ ថាតើសុីហ្គេមនោះយ៉ាងមេចទៅ កីឡាអាសុីអាគេយ៍នោះលេងយ៉ាងមេចទៅ ឥឡូវនេះគឺជាកាតាប្បកិច្ចមួយដែលយុវជនយើងបានឃើញហើយ ក្រោមដំបូលម្លប់នៃសុខសន្តិភាព គឺយើងបានរៀចំបានទាំងអស់ ជាពិសេសក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។
ឯកឧត្តមបណ្ឌិតបន្តថា ហើយយើងសង្ឃឹមជឿជាក់ថា ព្រះរាជាណាចក្រកម្ពុជាយើងនឹងមានការរីកចំរើនជាងនេះទៅទៀត ក្រោមការដឹងនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។
ឯកឧត្តមបណ្ឌិតបន្ថែមទៀតថា ខេត្តត្បូងឃ្មុំរបស់យើង នឹងមានរៀបចំនូទូរទស្សន៍ LTD ខ្នាតធំចំនួន ២ ទៀតដើម្បីឡាយផ្ទាល់ពីសាលាខេត្តត្បូងឃ្មុំ និងផ្សាយឡាយផ្ទាល់ពីក្រុងសួងមួយផងដែរ ៕