លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបឹងណាយ ស្រុកព្រៃឈរ ក្រើនរំលឹកដល់ពលរដ្ឋ ឲ្យថែរក្សាសុខភាព ពីព្រោះសុខភាពល្អ គឺជាការបង្កើនទ្រព្យ

កំពង់ចាម ៖ ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបឹងណាយ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យថែរក្សាសុខភាព ពីព្រោះកាលណាមានសុខភាពល្អ គឺជាឱកាសបង្កើនទ្រព្យសម្បត្តិ ។ ក្នុងឱកាសដឹកនាំក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ដែលមាន លោកទន្ត.បណ្ឌិត តោ ប៊ូរផា និងលោកវេជ្ជបណ្ឌិតឯកទេសភ្នែក តោ រេមី ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃ លើកទី១០ ក្នុងភូមិចំនួន៣ គឺភូមិ ឈើបាក់ ភូមិត្រើង និងភូមិចន្លាត់ដៃ ក្នុងឃុំបឹងណាយ ដែរជាភូមិចុងក្រោយក្នុងការចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ដែរក្នុងឃុំបឹងណាយ មានភូមិសរុបចំនួន១៧ភូមិ។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបឹងណាយ បានមានប្រសាសន៍ថា ការចុះព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺក្រុមគ្រូពេទ្យសុទ្ធតែមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ទៅតាមប្រភេទជំងឺដែលត្រូវផ្ដល់សេវា ដោយឥតគិតថ្លៃជូនក្នុងពេលនេះ ។

លោកជំទាវបញ្ជាក់ថា សុខភាព គឺជាបញ្ហាមួយដែលបងប្អូនប្រជាពលរដ្ឋយើង ត្រូវយកចិត្តទុកដាក់ ពោលប្រសិនបើសុខភាពល្អ គឺជាការបង្កើនទ្រព្យ ប៉ុន្តែប្រសិនបើសុខភាពមិនល្អ វាគឺជាការបំផ្លាញទ្រព្យទៅវិញ ។ ដូច្នេះសូមបងប្អូនថែទាំសុខភាពឱ្យបានល្អ បើមានជំងឺល្មមៗប្រញាប់មក ពិនិត្យពិគ្រោះយោបល់ ឲ្យគ្រូពេទ្យព្យាបាលឱ្យបានទាន់ពេលវេលា។

*ថ្ងៃនេះក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ដែលមាន លោកទន្ត.បណ្ឌិត តោ ប៊ូរផា និងលោកវេជ្ជបណ្ឌិតឯកទេសភ្នែក តោ រេមី សរុបមានចំនួន ២៥នាក់ ក្នុងនេះផ្នែកពិនិត្យជំងឺទូទៅចំនួន ១០នាក់ ផ្នែកពិនិត្យនិងដកធ្មេញ ០៨នាក់ និងផ្នែកជំងឺភ្នែក ចំនួន ៤នាក់ ឱសថការី ចំនួន ០៣នាក់ មានអ្នកជំងឺមកពិនិត្យចំនួន ៧៩នាក់ ស្រី ៤៨នាក់ ស្មើរនិង ២១៣ករណី។វង្សសី

អត្ថបទដែលជាប់ទាក់ទង