ឯកឧត្តម ហាន កុសលអញ្ជើញចូលរួមទិវាពិភពលោកគ្មានថ្នាំជក់

កំពង់ចាម៖ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញចូលរួមទិវាពិភពលោកគ្មានថ្នាំជក់ ៣១ ឧសភា ២០២៣ ក្រោមប្រធានបទ «យើងត្រូវការអាហារ មិនមែនថ្នាំជក់» ក្រោមអធិបតីភាពឯកឧត្តម អុឹង ភីរុន រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅសាលាខេត្តកំពង់ចាម។

ទិវានេះ ត្រូវបានរៀបចំឡើងដោយក្រសួងសុខាភិបាល សហការជាមួយអង្កការសុខភាពពិភពលោក និងមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលរងក្រុងស្រុក លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និស្សិត សិស្សានុសិស្ស យុវជន ស.ស.យ.ក. នៃគ្រឹះស្ថានឧត្តមសិក្សា សរុបចំនួន ៥០០នាក់។

ទិវានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុខភាពពាក់ព័ន្ធនឹងផលិតថ្នាំជក់។

អត្ថបទដែលជាប់ទាក់ទង