ឯកឧត្តម អ៊ុន ចាន់ដា សូមកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការសាខាទាំងមូល និងមន្ត្រីក្រុមប្រត្តិបត្តិដែលខិតខំបំពេញភារកិច្ចយ៉ាងសកម្មរបស់កាកបាទក្រហមកម្ពុជា

កំពង់ចាម ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការសាខាទាំងមូល និងមន្ត្រីក្រុមប្រត្តិបត្តិដែលខិតខំបំពេញភារកិច្ចយ៉ាងសកម្មរបស់កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ ជាព្រះប្រធានកិត្តិយស្ស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា។ រយៈពេល ៦ខែ ដើមឆ្នាំនេះ យើងសម្រេចបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ ពិសេសការលើកកម្ពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខា ការថែទាំសុខភាពសហគមន៍ ការអភិវឌ្ឍស្ថាប័ន ការត្រៀមបង្ការការឆ្លើយតប ការជួយសង្គ្រោះ ផ្តល់អំណោយមនុស្សធម៌ជូនជនរង និងជនងាយរងគ្រោះបំផុតបានទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានមានទក្ខលំបាន ទីនោះមានកាកបាទក្រហមកម្ពុជា”។

ប្រសាសន៍បែបនេះ ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ រយៈពេល ៦ខែដើមឆ្នាំ២០២៣ និងទិសដៅការងារបន្តរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅទីស្នាក់ការសាខាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម អ៊ុន ចាន់ដាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានយកឱកាសនោះ ណែនាំអំពីវិធានការមួយចំនួន ជាអាទិ៍ ត្រូវពិនិត្យ និងត្រៀមគ្រប់លទ្ធភាព ទាំងកម្លាំង មធ្យោបាយ ថវិកា និងសម្ភារ ដើម្បីជួយអន្តរាគមន៍ ឆ្លើយតបទាន់ពេលវេលា ដល់ជនងាយរងគ្រោះ ពេលមានគ្រោះមហន្តរាយ ឬ វិបត្តិភ័យ កើតឡើង ។ ទន្ទឹមនឹងនេះ ត្រូវរៀបចំផែនការ បន្តចុះយុទ្ធនាការ អប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការអប់រំទប់ស្កាត់ការឆ្លងនៃជំងឺរាតត្បាតនានា ទាំងជំងឺគ្រុនឈីក គ្រុនឈាម អុតស្វា រួមទាំងជំងឺកូវីដ-១៩  តាមមូលដ្ឋាន និងត្រូវយកចិត្តទុកដាក់ លើកកម្ពស់សមត្ថភាពមន្ត្រី រួមជាមួយ ការអប់រំថែបំប៉ន យុវជន អ្នកស្ម័គ្រចិត្តបណ្តាញការងារ នៅសហគមន៍ អោយពួកគេក្លាយជា ប្រតិបត្តិករ ដែលមិនអាចខ្វះបាន ក្នុងការបំពេញបេសកកម្មមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ និងត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រងចំណូល ចំណាយ រួមទាំងការទូទាត់ ឱ្យមានតម្លាភាព និង គណនេយ្យភាពផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង