សកម្មភាពដេញថ្លៃគម្រោងសាងសង់ផ្លូវចំនួន ១ គម្រោងទៀត នៅក្នុងសាលាឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានឆារលើកទៅដេញនៅពេលក្រោយ
( ត្បូងឃ្មុំ ): ដេញថ្លៃគម្រោងផ្លូវមូលនិធិឃុំសង្កាត់នៅក្នុងសាលាឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន ១ គម្រោង របស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍មូលដ្ឋាននៅថ្នាក់ក្រោមជាតិ ដែលជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋអាស្រ័យផល ក្នុងការកាត់បន្ថយភាពក្រីក្ររនៅក្នុងសហគមន៍ ត្រូវបានដាក់ឲ្យដេញថ្លៃសាងសង់ តែត្រូវបរ៉ាជ័យ ឆារលើកទៅដេញនៅពេលក្រោយ ។
ការដេញថ្លៃនេះ កាលពីព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ នៅក្នុងសាលាឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោមការសម្របសម្រួល របស់លោក សឺង សារីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងលោក ថន សុខជា នាយករងទីចាត់ការផែនការវិនិយោគខេត្ត ។
គម្រោងដេញថ្លៃនេះ ផ្លូវក្រាលគ្រួសធម្មជាតិចំនួន ១ ខ្សែ ប្រវែង ១,២៥ គីឡូម៉ែត្រ តម្លៃដាក់ឲ្យដេញ ៩៨.៧០៩.២០០ រៀល ( ៨៩ លាន ៧០ ម៉ឺន ៩ ពាន់ ១០០ រៀល ) ។
មុនដាក់សំណើរដេញថ្លៃ លោក សឺង សារីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ បានមានអនុសាសន៍ថា សូមក្រុមហ៊ុនដែលមកដេញថ្លៃទាំងអស់ ត្រូវគោរពតាមគោលការណ៍នៃការដេញថ្លៃរបស់ គ ជ អ ប ឲ្យបានត្រឹមត្រូវ បងប្អូនជាម្ចាស់ក្រុមហ៊ុននីមួយៗ សុទ្ធតែជាអ្នកធ្លាប់រកសុីជាយូរឆ្នាំមកហើយ សូមនៅពេលដាក់សំណើរដេញថ្លៃ គួរតែដេញក្នុងតម្លៃណា ដែលធ្វើឲ្យសមិទ្ធិផលសម្រេច ទទួលយកបានមានគុណភាពត្រូវតាមស្តង់ដារបទដ្ឋានបច្ចេកទេស ផ្លូវមានគុណភាព ប្រជាពលរដ្ឋយើងអាស្រ័យផលបានយូរអង្វែង ហើយក្រុមហ៊ុនអ្នកទទួលការ មានផលចំណេញ មិនមានការខាតបង់ទាំងសងខាង ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្ររ ។
ការដេញថ្លៃខាងលើនេះ ខណ:ពេលកំពង់តែដាក់សំណើរដេញថ្លៃ មានភាពរញ៉េរញ៉ៃ ដោយក្រុមហ៊ុនមួយចំនួន មិនគោរពតាមគោលការណ៍នៃការដេញថ្លៃ លោកមេឃុំទួលស្នួល បានបញ្ឈប់ការដេញថ្លៃ ហើយសម្រេចឆារលើកទៅដេញនៅពេលក្រោយ ៕