លោក ប៉េង សម្បត្តិ អញ្ជើញសម្ភោធបើកព្រិត្តិការណ៍ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម នៅផ្សារគំរូព្រុំដែនកម្ពុជា ( ផ្សារដារ )

( ត្បូងឃ្មុំ ): លោក ប៉េង សម្បត្តិ អភិបាលរងនៃគណ:អភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ភោធបើកព្រិត្តិការណ៍ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម នៅផ្សារគំរូព្រុំដែនកម្ពុជា ( ផ្សារដារ ) ។
លោកអភិបាលរងខេត្ត អញ្ជើញសម្ភោធបើក ព្រឹត្តិការណ៍ពិព័រណ៍នេះ នារសៀលថៃ្ងទី ១ ខែមិថុនា ឆ្នាំ ២០២៣ ស្ថិតនៅបរិវេណផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ស្ថិតនៅក្នុងភូមិដារកណ្ដាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
លោកអភិបាលរងខេត្ត បានមានអនុសាសន៍ថា ចំពោះផលិតផល ដែលបានយកមកដាក់តាំងបង្ហាញ និងលក់នាពេលនេះ គឺសុទ្ធសឹងជាផលិតផល ទំនិញមានគុណភាព និងមានការវិចខ្ចប់ត្រឹមត្រូវ ។
លោកអភិបាលរងខេត្តបន្តថា ពិព័រណ៍ផ្សារណាត់ និងនាំមកបង្ហាញ ពីផលិតផលទំនិញរបស់សហគ្រាសផលិតកម្ម កម្ពុជា និងវៀតណាម ក៏ដូចជាការស្វែងយល់ពីស្នាដៃ បច្ចេកទេសគ្នាទៅវិញទៅមក និងចាប់ដៃគូរធ្វើពារណិជ្ជកម្ម បំណងបង្កើនទំហុំពាណិជ្ជកម្មពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសសកម្មភាព អាជីវកម្មផ្សារគំរូព្រុំដែនកម្ពុជា ( ផ្សារដារ ) ។
ឯកឧត្តមបន្ថែមទៀតថា ដែលនឹងដំណើរការផ្លាស់ប្ដូរទំនិញអាជីវករខេត្តទាំងពីរ ក៏ដូចជាភ្ជាប់ចំណងសាមគ្គីភាព រវាងប្រជាជនប្រទេសទាំងពីរ និងខេត្តទាំងពីរ ត្បូងឃ្មុំតៃនិញ ។
លោកអភិបាលរងខេត្តបញ្ជាក់ទៀតថា ក្រោយពីផ្សារនេះកើតឡើងបានបន្តិច យើងមានជំងឺកូវិដ-19 បានផ្ទុះឡើងយើងបានផ្អាកទៅវិញ ជាគោលបំណងរបស់រដ្ឋបាលខេត្តនាពេលនេះ គឺចង់ឲ្យសភាពារណិជ្ជកម្មកម្ពុជា ក៏ដូចជាសហគមន៍ពាណិជ្ជកម្មវៀតណាម សហការណ៍គ្នាយ៉ាងណាដើម្បីឲ្យផ្សារនេះដំណើរការណ៍ល្អប្រសើរឡើងវិញ ព្រោះថា ផ្សារយើងនេះជាចំណុចកណ្ដាល ដែលចាត់ទុកថា ជាទំនិញបោះដុំ លក់ក្នុងតម្លៃធូរថ្លៃ ធ្វើឲ្យប្រជាពលរដ្ឋ ឬអាជីវករគាត់មកទិញនៅទីនេះ យកទៅលក់រាយបន្ត ទទួលនូវភាគរយប្រាក់ចំណេញច្រើន ៕

អត្ថបទដែលជាប់ទាក់ទង