រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធខួបលើកទី ៧៤ ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ ២០២៣ ក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍកុមារគ្រប់រូប ក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល»
(ត្បូងឃ្មុំ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញអបអរសាទរ ខួបលើកទី ៧៤ ទិវាកុមារអន្តរជាតិ ១ មិថុនា ២០២៣ ក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍកុមារគ្រប់រូប ក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល» ។
ពិធីនេះធ្វើឡើងកាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងសាលប្រជុំ គ ជាន់ទី ២ សាលាខេត្តត្បូងឃ្មុំ ។
លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអានបង្ហាញអំពីប្រវត្តនៃទិវាកុមារអន្តរជាតិ ១ មិថុនា និងបានលើកឡើងពីការរីកចម្រើនចំពោះវិស័យអប់រំនៅទូទាំងខេត្តត្បូងឃ្មុំ ជូនអង្គពិធីជ្រាប ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអានសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញសារខិលិតមួយ នាថ្ងៃទី ៣០ ខែឧសភា ឆ្នឆំ ២០២៣ ។ ដោយនៅក្នុងសារលិខិតនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍប្រទេសជាតិ ។
ឯកឧត្តមបណ្ឌិត បានសំណេះសំណាលលើកទឹកចិត្ត ឧបត្ថម្ភថវិកាមួយចំនួនដល់កុមារីរាំរបាំ កុមារាកុមារីស្មូតកំណាព្យ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងយុវជនកាយរឹទ្ធចំនួន ៤៦៨ នាក់ នូវសៀវភៅ ប៊ិក និងថវិកាមួយចំនួនផងដែរ ៕