ប្រជាកសិករចិញ្ចឹមពពែជាលក្ខណ:គ្រួសារទទួលបានជោគជ័យ

( ត្បូងឃ្មុំ ): ប្រជាកសិករបានងាកមកចាប់យកមុខរបរចិញ្ចឹមពពែលក់ជាលក្ខណ:គ្រួសារទទួលបានជោគជ័យ ខណ:សត្វពពែមានតម្លៃល្អ និងមានទីផ្សារច្បាស់លាស់ ។
ប្រជាកសិកររស់នៅក្នុងភូមិព្រែកតូច ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាអ្នកចិញ្ចឹមសត្វពពែមួយគ្រួសារ បានឲ្យដឹងថា គាត់បានងាកមកចាប់យករបរចិញ្ចឹមពពែលក់នេះ ជាច្រើនឆ្នាំមកហើយៗទទួលបានជោគជ័យ ដោសារតែសត្វពពែមានទីផ្សារល្អ ងាយស្រួលលក់ណាស់ ឲ្យតែមាន មិនខ្វះថៅកែ គេមកទទួលទិញនោះទេ ។
ប្រជាកសិករចិញ្ចឹមពពែបន្តថា ពពែគឺជាសត្វងាយចិញ្ចឹម ហើយក៏ជាប្រភេទសត្វកើតជំងឺងាយផងដែរ ចាប់ពីពេលពពែកើតរយ:ពេល ១២ ខែឬមួយឆ្នាំពេញ នោះពពែនឹងផ្ដល់ផល់ហើយ មានថៅកែមកប្រមូលទិញទាំងអស់តែម្ដង ហើយក្នុងពពែមួយក្បាល គេទិញក្នុងតម្លៃចាប់ពី ១៤០ ដុល្លា ទៅ ១៥០ ដុល្លាក្នុងពពែមួយក្បាល ។
ប្រជាកសិករបានឲ្យដឹងទៀតថា ចំពោះមេពពែក្នុងមួយក្បាល ក្នុងមួយឆ្នាំៗពពែមានកូនពី ២ ដងទៅ ៣ ដងឯណោះ ហើយកូនម្ដងពី ២ ទៅ ៣ ក្បាលផងដែរ ។
កសិករបានបញ្ជាក់ឲ្យដឹងទៀតថា កាលពីឆ្នាំកន្លងទៅ តម្លៃទីផ្សារពពែមានតម្លៃដូតែឆ្នាំនេះដដែលទេ ហើយផលប្រយោជន៍របស់សត្វពពែ គេចិញ្ចឹមឬទិញសម្រាប់យកសាច់ ព្រោះសាច់ពពែ ជាអាហាដ៏ពេញនិយមរបស់មនុស្សភាគច្រើន មានដូចជាពពែដុត ស៊ុបពពែ ឬក៏ខពពែ ក្នុងកម្មពិធីផ្សេងៗ ៕

អត្ថបទដែលជាប់ទាក់ទង