តម្លៃទីផ្សារបន្លែមមៀញជ្រក់របស់មសិករខេត្តត្បូងឃ្មុំ បានធ្លាក់ថ្លៃបន្តិចវិញ
( ត្បូងឃ្មុំ ): កសិករដាំបន្លែមមៀញជ្រក់ ដេីម្បីរកប្រាក់ចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ត្អូញត្អែថា បន្លែមមៀញបច្ចុប្បន្នបានធ្លាក់ថ្លៃបន្តិចទៅវិញ បើទោះជាមមៀញមិនសូវអំណោយផលនៅចុងដៃនេះក៏ពិតមែន ។
កសិកររស់នៅតាមដងទន្លេមេគង្គ ក្នុងភូមិជីរោកណ្ដាល ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលជាអ្នកបង្កបង្កេីនផលដំណាំមមៀញជ្រក់បានឲ្យដឹងថា គាត់បានដាំមមៀញជ្រក់នេះបន្តិចបន្តួច សម្រាប់បង្កេីនប្រាក់ចំណូលបន្ថែមក្រៅពីដំណាំពោតផ្អែម ឬពោតចំណីសត្វ ដោយសារតែពោតផ្អែមដាំរយ:ពេល ២ ខែ ១០ ថ្ងៃទើបបានប្រមូលផល ដោយឡែកពោតក្រហមដាំរយ:ពេល ៤ ខែទើបបានប្រមូលផលពោត បានលុយ ក្ររផ្ដលផលពេក ដោយឡែកមមៀងជ្រក់ដាំតែរយ:ពេលកន្លះខែទេ បានប្រមូលផលហើយ ហើយការប្រមូលផលមមៀតទៀតសោធ បានយូរអង្វែង ស្ទើរតែជាង ១០ ទៅ ២០ សារឯណោះ ។
កសិករបន្តថា បន្លែមមៀញជ្រក់របស់គាត់ ប្រេីជីធម្មជាតិ លាមកគោ មិនមានប្រេីជីគីមីនោះទេ ហេីយក៏មិនមានប្រេីថ្នាំពុល បាញ់កំចាត់សត្វល្អិតនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទានដែរ ។
កសិករបន្ថែមថា មមៀញជ្រករបស់គាត់កាលពីប្រមូលផលដើមដៃលក់បានតម្លៃ ៣.៥០០ រៀលក្នុងមួយគីឡូក្រាម ដោយឡែកមកដល់ពេលចុងដៃនេះ លក់បានតម្លៃតែ ២.០០០ រៀលទេ ក្នុង ១ គីឡូក្រាម ពេលប្រមូលផលមានម៉ូយមកទទួលទិញនៅផ្ទះរបស់គាត់តែម្ដង មិនពិបាកទៅរកទីផ្សារឆ្ងាយនោះទេ ដោយសាតែពេលនេះកសិករភាគច្រេីនគាត់បានងាកទៅដាំដំណាំមមៀញនេះច្រើនផងដែរ ធ្វើឲ្យមមៀញមានតម្លៃនៅលើទីផ្សារធ្លាក់ចុះទៅវិញបន្តិច ប៉ុន្តែមិនជុញលក់មិនចេញនោះទេ នៅតែមានម៉ូយមកទទួលទិញដដែល ៕