ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំសមាជិកបក្សប្រជាជនកម្ពុជា ប្រមាណជាង ២៥.០០០ នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី ៧ ក្នុងខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ): ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី ១ ក្រុមការងារណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣ ដែលមានសមាជិក សមាជិកាចូលរួម ប្រមាណជាជាង ២៥.០០០ នាក់ ។

ពិធីហែរបើកយុទ្ធនាការឃោសនារកសំលេងឆ្នោតនេះ ធ្វើឡើងនាពីព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣ ដោយមានការជួបជុំគ្នា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ទួលវិហា ឃុំជីរោទ៍ទី ២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
នាឳកាសនោះមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធាន-អនុប្រធាន សមាជិកសមាជិកា ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់នៅទូទាំងខេត្តត្បូងឃ្មុំ ។
តាមការគ្រោងទុកថ្ងៃដំបូង នៃការបើកយុទ្ធនាការហែក្បួន និងឃោសនាបោះឆ្នោត នឹងធ្វើឡើងទូទាំងខេត្តត្បូងឃ្មុំ ដោយសមាជិកសមាជិការគណបក្សប្រជាជនទាំងអស់ តាមមូលដ្ឋានរៀងៗខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង