សកម្មភាពបន្តដេញថ្លៃសាងសង់ផ្លូវបេតុងអាមេចំនួន ១ ខ្សែនៅក្នុងសាលាឃុំជាំក្រវៀន ស្រុកមេមត់ ទទួលបានជោគជ័យ

( ត្បូងឃ្មុំ ): ផ្លូវបេតុងេអាមេមូលនិធិឃុំ-សង្កាត់ដើម្បីអភិវឌ្ឍន៍មូលដ្ឋាននៅថ្នាក់ក្រោមជាតិ របស់ឃុំជាំក្រវៀន ចំនួន ១ ខ្សែទៀត ត្រូវបានដាក់ឲ្យដេញថ្លៃទទួលបានជោគជ័យ ។
ពិធីដេញថ្លៃគម្រោងសាងសង់ផ្លូវនេះធ្វើឡើងកាលពីថ្ងៃទី ១៩ ខែកក្ដដា ឆ្នាំ ២០២៣ នៅក្នុងសាលាឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមការសម្របសម្រួលរបស់លោក ផាន់ គឹមសន នាយករងរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ និងលោក ថន សុខជា នាយករងទីចាត់ការផែនការ និងវិនិយោគខេត្ត ។
ដោយគម្រោងផ្លូវបេតុងខាងលើប្រវែង ០.១៦៨ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ តម្លៃដាក់ឲ្យដេញ ១២៤.២២៥.៩០០ រៀល ។
មហាជនសង្កេតឃើញថា ការដេញថ្លៃផ្លូវខាងលើនេះ ដោយមានតម្លាភាព មានមារប្រគួតប្រជែងតាមទីផ្សារសេរី និងយុត្តិធម៌ មិនមានភាពរញ៉េរញ៉ៃនោះទេ ហើយក្រុមហ៊ុន ហួត ឆៃលីម ជាអ្នកដេញបានដោយមានការចុះតម្លៃសំរម្យអាចទទួលយកបាននឹងធ្វើឲ្យសមិទ្ធិផលខាងលើ មានគុណភាព ប្រជាពលរដ្ឋអាស្រ័យផលលើសមិទ្ធិផលនេះ បានយូរអង្វែង ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំជាំក្រវៀន  ស្រុកមេមត់ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តត្បូងឃ្មុំ មានការសប្បាយរីករាយខណ:ដែលពួកគាត់ទទួលបាននូវសមិទ្ធិផលដ៏ថ្មីស្រឡាងខាងលើនេះ មកអាស្រ័យផលនាពេលឆាប់ៗខាងមុខនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់គាត់ មានភាពងាយស្រួលក្នុងការធ្វើដំណើរ និងភាពសុីវីល័យផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង