លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា អញ្ជើញបោះឆ្នោតរួចហើយ នៅការិយាល័យក្នុងវិទ្យាល័យ ហេង សំរិន អន្លង់ជ្រៃ

( ត្បូងឃ្មុំ ): លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា នៅព្រឹកថ្ងៃអាទិត្យ ៦ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នៅការិយាល័យបោះឆ្នោតលេខ 0732 ក្នុងវិទ្យាល័យ ហេង សំរិន អន្លង់ជ្រៃ ក្នុងវិទ្យាល័យ ហេងសំរិនអន្លង់ជ្រៃ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
សូមជម្រាបថាៈ ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣.៧៨៩ ការិយាល័យ ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩.៧១០.៦៥៥ នាក់ ។ ការបោះឆ្នោតអាណត្តិទី ៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន ១៨ ។
ដោយឡែក ខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើង មានចំនួន ៥៣៨.៩៧៩ នាក់ ស្រី ២៧១.៤៤៦ នាក់ ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានចំនួន៤៨៩.៩៥៨ នាក់ ។
មានការិយាល័យបោះឆ្នោតសរុបចំនួន ១.៣២១ ការិយាល័យ ។ មានអ្នកសង្កេតការណ៍ជាតិសរុប ៤.៣១១ ស្រី ២៨៣៥ មកពីអង្គការ និងសមាគមន៍ចំនួន ១៣ ។
មានគណបក្សនយោបាយឈរឈ្មោះសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ ចំនួន ៩ គណបក្សនយោបាយ រួមមាន: គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែ១ គណបក្សហ៊្វុនស៊ិនប៉ិចគណបក្សខ្មែរឈប់ក្រ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង