ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ រួមនឹងប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី ៧ យ៉ាងច្រើនកុះករ សរ៉ុបប្រម៉ាណជា ៨៤,៩២ %

( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ រួមនឹងប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី ៧ នាថ្ងៃទី ២៣ ខែកក្ដដា ឆ្នាំ ២០២៣ យ៉ាងច្រើនកុះករ សរ៉ុបអូទាំងខេត្តត្បូងឃ្មុំ ប្រម៉ាណជា ៤១៦.០៧០ នាក់ ។
លោក ហ៊ាង សុផល ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានឲ្យដឹងនាល្ងាចថ្ងៃទី ២៣ ខែកក្ដដា ឆ្នាំ ២០២៣ ថា មណ្ឌុលខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋដែលបានចុះឈ្មោះ និងមានសិទ្ធិទៅ បោះឆ្នោតចំនួន ៤៨៩.៩៥៨ នាក់ ហើយប្រជាពលរដ្ឋ បានអញ្ជើញទៅបោះឆ្នោតមានចំនួន ៤១៦.០៧០ នាក់
ស្មើនឹង ៨៤,៩២ % ។
លោក ហ៊ាង សុផល បន្តទៀតថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាង រាស្ត្រអាណត្តិទី ៧ នេះ មណ្ឌលខេត្តត្បូងឃ្មុំ មានការិយាល័យបោះឆ្នោត ១.៣២១ ការិយាល័យ ។
លោក ហ៊ាង សុផល បន្ថែមថា មណ្ឌលខេតនតត្បូងឃ្មុំ មានគណបក្សនយោបាយឈរឈ្មោះសម្រាប់បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ ចំនួន ៩ គណបក្សនយោបាយ រួមមានៈ គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែ១ គណបក្ស ហ្វ៊ុនស៊ិនប៉ិចគណបក្សខ្មែរឈប់ក្រ និងគណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង