កសិករធ្វើស្រែប្រាំងដំណាក់កាលចុងក្រោយឆ្នាំនេះ ទទួលផលបានល្អជាងឆ្នាំទៅ រីឯតម្លៃក៏ខ្ពស់ជាងឆ្នាំទៅដែរ
( ត្បូងឃ្មុំ ): ក្រៅពីដំណាំពោត គឺស្រូវប្រាំង កសិករ ១០ ភូមិ ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ងាកមកដាំស្រូវ ពូជស្រូវ ៥១ វិញម្តង ដោយសាតែស្រូវឲ្យផលល្អ បាយក្រអូបទន់ឈ្ងុយឆ្ងាញ់គួឲ្យចង់ទទួលទាន ហើយជាកការពេញនិយម របស់ប្រជាពលរដ្ឋទទួលទាននាសម័យទំនើបកម្មនេះផងដែរ ។
ការបង្ករបង្កើនផលស្រូវប្រាំងរបស់កសិករ នៅលើផ្ទៃដីជាង ២០០ ហិកតា បងប្អូនកសិករអាចធ្វើបានពីរដងក្នុង ១ ឆ្នាំ ។
ខណ:ស្រូវទុំស្លាបសេកពណ៌មាសក្រហមពេញស្រែ កសិករយើងត្រៀមចាប់ប្រមូលផល ប្រកបដោយ ភាពសប្បាយរីករាយ ស្របពេលដែលស្រូវកំពុងមានតម្លៃនៅលើទីផ្សារផងនោះ ។
ឆ្នាំនេះស្រូវឲ្យផលល្អជាងឆ្នាំទៅ ហើយជីក៏ចុះតម្លៃ សាំងចុះតម្លៃបន្តិចផងដែរ ។
លោក ភិន ឈុន មេឃុំទន្លេបិទ បានបញ្ជាក់ឲ្យដឹងថា បងប្អូនកសិករនៅក្នុងឃុំទន្លេបិទ មានចំនួន ១០ ភូមិ ដែលបង្ករបង្កើនផលស្រូវប្រាំង នៅលើផ្ទៃដីទំហុំជាង ២០០ ហិកតា ដោយកសិករយើងដាំ ១ ឆ្នាំ ២ ដង ព្រោះឃុំទន្លេបិទ បានកសាងទំនប់បង្ហៀរទឹក ទប់ទឹកសម្រាប់ស្រោចស្រពដំណាំរបស់កសិករយើងក្នុងការដាំដុះស្រូវប្រាំង ក្នុងក្តីរំពឹងប្រមូលផលបានចំនួន ១.៤០០ តោន ។
កសិកររស់នៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានេះះអាងថា គាត់បានដាំស្រូវជាង ១០ ឆ្នាំមកហើយ ពីដើមកសិករដាំស្រូវមានស្រូវធ្ងន់រយៈពេល ៦ ខែទើបប្រមូលផល ហើយស្រូវស្រាលតែ ៣ ខែទេអាចប្រមូលផលបានហើយ ។
កសិករបន្តទៀតថា បច្ចុប្បន្ននេះកសិករបោះបង់ការដាំស្រូវធ្ងន់ហើយ ដោយប្រើពេលយូរមិនចំណេញ កសិករបាននាំគ្នាមកដាំស្រូវស្រាល ឬស្រូវ ៣ ខែ ប្រភេទ ពូជស្រូវ ៥១ វិញម្តង ព្រោះធនជំងឺ ដើមរឹងមិនងាយដួល ផ្លែច្រើន អង្ករមានរសជាតិបាយឆ្ងាញ់ទន់ បានផលច្រើន ក្នុង ១ ហិកតា មិនក្រោម ៧ តោននោះទេ ឆ្មាំនេះមានទីផ្សារស្រួលលក់ទៀត ក្នុង ១ គីឡូតម្លៃជាង ១ ពាន់រៀល មានឈ្មួញចុះប្រមូលទិញដល់ស្រែតែម្តង ។
បើតាមរបាយការណ៍របស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តត្បូវឃ្មុំ បានឲ្យដឹងថា នៅពាក់កណ្ដាលខែកក្ដដា ឆ្នាំ ២០២៣ នេះ ស្រូវរបស់កសិករនៅលើទីផ្សារ មានតម្លៃស្រូវ OM 5451 នៅសើម តម្លៃ ១.០៥០ រៀលក្នុងមួយគីឡូក្រាម ៕