ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងលោកជំទាវ និងឯកឧត្តមឧត្តមសេនីយ៍ឯក ម៉េង វ៉ាន់ឌី និងលោកជំទាវ ប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងពុទ្ធមណ្ឌលវត្តចំនួន ២៥ ក្នុងខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ):
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី ១ រដ្ឋសភា និងលោកជំទាវ សិរីចរណវិសុទ្ឋិអគ្គមហាឧបាសិកាពុទ្ឋសាសនូត្ថម្ភក៍ ហាក់ ជូ ជាមយៀប និងឯកឧត្តមឧត្តមសេនីយ៍ឯក ម៉េង វ៉ាន់ឌី និងលោកជំទាវ អគ្គមហាសទ្ធាសរណៈមណីរតន៍ ឈន សាខន ម៉េងវ៉ាន់ឌី រួមជាមួយញាតិមិត្តបងប្អូន បានអញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធមណ្ឌល ចំនួន ២៥ វត្ត នាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ ក្នុងក្រុង-ស្រុកទាំង ៧ នៅខេត្តត្បូងឃ្មុំ ដើម្បីត្រៀមបំរុង ចង្ហាន់ ទៀន-ប្រេងវស្សា សម្រាប់ព្រះសង្ឃ ដូនជី ប្រតិបត្តិធម៌ និងសមាទានសីល៍តាមទំនៀមទំលាប់ព្រះពុទ្ធសាសនា ។
ឯកឧត្តមបណ្ឌិត ឯកឧត្តម និងលោកជំទាវ បានធ្វើការប្រគេនដល់វត្តទាំង ២៥ ក្នុងមួយវត្តទៀនព្រះវស្សា ១ គូ សាដក ១ ទឹកសុទ្ធ៥កេះ មី ៤ កេះ ទឹកក្រូច៣កេះ អង្ករ ១០០ kg អំបិល ៥ kg ប៊ីចេង ៥ kg ស្ករស ១០ kg តែ ៣ kg ភេសជ្ជៈបាកាស ១ កេះ ត្រីខ ១ កេះ ទឹកដោះគោខាប់កន្លះកេះ ប្រេងឆា ១ កេះ ទឹកសុីអុីវ ២ យួរ ទឹកត្រី ២ យួរ ផ្ផ្លែឈេី ១ កន្រ្តក និងបច្ច័យ ព្រមទាំងចែកសារ៉ុង និងថវិកា ដល់លោកតាលោកយាយ ដែលអញ្ជើញចូលរួមផងដែរ ។
ចំពោះការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យដល់ព្រះសង្ឃនាឱកាសនេះ ដើម្បីយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។
សូមជម្រាបថា រដូវកាលចូលព្រះវស្សាមានរយៈពេល៣ខែ ដើម្បីរួមចំណែក ទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់នៅតែក្នុងវត្ត រៀនសូត្រធម៌ វិន័យផ្សេងៗក្នុងរយៈពេល៣ ខែនៃការចូលកាន់ព្រះវស្សានេះ ។
ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ ។
សម្រាប់វត្តអារាមនីមួយៗក្នុងរយៈពេល៣ ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតអោយនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញ ក្នុងរយៈពេល ៧ ថ្ងៃ ។
បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធីបុណ្យដោយ នាំយកជាសាដក់ អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេន ព្រះសង្ឃ តាមលទ្ធភាព ៕