កម្លាំងសមត្តកិច្ចបើកកិច្ចសហប្រតិបត្តិការបង្រ្កាប ការផលិតបារីខុសច្បាប់មួយកន្លែងក្នុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
( ត្បូងឃ្មុំ ): កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចុះសហការជាមួយ កម្លាំងសមត្ថកិច្ចគយ ដឹកនាំដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្ម៉ំ និងលោក ព្រាប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់ ៦ ដោយមានការចូលរួមពី កម្លាំងកងរាជអាវុធហត្ថ លោកស្រីក្រុមប្រឹក្សាឃ៉ំ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលដារ បានចុះបង្រ្កាប ទីតាំងផលិតបារីដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ។
កិច្ចប្រត្តិបត្តការណ៍នេះ ធ្វើឡើងនាព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ នៅទីតាំងចំនួន ២ ទីតាំង ស្ថិតក្នុងភូមិដារកណ្ដោល ឃ៉ំដារ ស្រុកមេមត់ ខេត្តត្បូងឃ្ម៉ំ ដោយបានត្រួតពិនិត្យរកឃើញ វត្ថុធាតុដើម និងសម្ភារៈផលិតបារី គ្រឿងម៉ាស៊ីនផលិតបារី និងបារីមួយចំនួនធំផងដែរ ។
កម្លាំងចម្រុះបានឲ្យដឹងថា សំភារ:ដែលត្រូវបិតត្រាគយរួមមាន ម៉ាសុីនផលិតបារីចំនួន ២ គ្រឿង ម៉ាសុីនវេចខ្ចប់បារីចំនូន ២ គ្រឿង សរសៃថ្នាំជក់ទំងមន់ ២ ៤០០ គក កាវទំងន់ ១.៥០០ គក ស្នោកន្ទុយបារី ទំងន់ ២ ៦៩៦ គក ថង់ខ្មៅ ទំងន់ ៣.៦៨០ គក ស្គុត ទំងន់ ១.៤៤៣ គក ។
កម្លាំងចម្រុះបានឲ្យដឹងទៀតថា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងបានដកហូតសំភារ: រួមមាន បារីម៉ាក EESE ចំនួន ១.២៧៣ ប៊ិក បារីម៉ាក HUANGHELOU ចំនួន ១៩០ ប៊ិ សំបកវេចខ្ចប់បារី ចំនួន ២.៤០៨ កេស ស្មើនឹង ៥២.៩០០ គក ។
ជុំវិញការបង្ក្រាបនេះ កម្លាំងចម្រុះមិនបានបញ្ជាក់ពីការឃាត់ខ្លួនម្ចាស់ទីតាំងផលិតបារីខុសច្បាប់យ៉ាងណានោះទេ តែកម្លាំងចាត់ការទៅតាមនីតិវិធី ៕