ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានផ្ញើរសារលិខិតជូនអបអរសាទរ គោរពជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ បានផ្ញើរសារលិខិតជូនអបអរសាទរ គោរពជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលឯកឧត្តម ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត  ជា «សម្តេចមហាបវរធិបតី» ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តត្បូងឃ្មុំ នាថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៣ បានសួមបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់រក្សា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងបុត្រ សូមមាននូវសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន​ក្លៀវក្លា បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំនាវាកម្ពុជា រក្សាបាននូវសុខសន្តិភាព និងរីកចម្រើនរុងរឿងថ្កុំថ្កើង ៕ អ៊ូ បុប្ផា

អត្ថបទដែលជាប់ទាក់ទង