មានអាការៈថប់ ណែន និងញ័រដេីមទ្រូង ជាប្រចាំអស់
អ្នកមីង ហាក់ ណាលីន អាយុ ៥៣ឆ្នាំ មានអាការៈថប់ ណែន និងញ័រដេីមទ្រូង ជាប្រចាំអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ។ ដោយទឹកចិត្តសប្បុរសធម៌ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេបានចាត់ឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ (TYDA) បញ្ជូនអ្នកមីងមកទទួលការព្យាបាលនៅមជ្ឈមណ្ឌលជំងឺបេះដូង និងមនុស្សចាស់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រោយពីទទួលបានការពិនិត្យ ក្រុមគ្រូពេទ្យ បានរកឃេីញថា អ្នកមីងមានបញ្ហាបេះដូងដើរខុសចង្វាក់(Arrhythmia) ។ បច្ចុប្បន្ន អ្នកមីង មានអាការធូរស្បើយ និងមានសុខភាពរឹងប៉ឹងជាងមុន ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងការគោរពអរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។
រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕
សូមអរគុណក្រុមគ្រូពេទ្យ TYDA