អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាព នៃដំណើរការស្ថាបនា ពង្រីក កែលម្អ ផ្លូវជាតិលេខ ៧
( កំពង់ចាម ): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរជាមួយឯកឧត្តម លឹម ស៉ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃដំណើរការស្ថាបនាពង្រីក កែលំអផ្លូវជាតិលេខ ៧ ជាបួនគន្លង ។
ពិធីចុះពិនិត្យនេះនាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ចាប់ពីរង្វង់មូលស្គន់ ដល់ រង្វង់មូលស្ពានគីហ្សូណាខេត្តកំពង់ចាម ។
ឯកឧត្តអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា ថ្នាក់ដឹកនាំខេត្ត រួមជាមួយ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ កែលម្អ លើកកម្ពស់គុណភាព ផ្លូវជាតិលេខ ៧ និងលក្ខណៈបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់ ព្រមទាំងយកដី មកពិសោធន៍ ដើម្បីយកមកធ្វើគ្រឹះ របស់ថ្នល់ ។ ទន្ទឹមនឹងនោះ ក្រុមការងារ ក៏បានសម្របសម្រួល ផលប៉ះពាល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យដំណើរការសាងសង់ផ្លូវ និងស្ពាន បានឆាប់រហ័ស ទៅតាមផែនការដែលបានកំណត់ ៕ សុខ ផន