មន្ត្រីជំនាញផ្នែកបសុធ្យាបាល ចុះពន្យល់ណែនាំប្រជាពលរដ្ឋ និងធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគផ្ដាសាយបក្សី នៅតាមកសិដ្ឋាន និងទ្រុងមាន់ ទ្រុងទា របស់ប្រជាពលរដ្ឋ ដើម្បីធានាបាននូវសុវត្តិភាពសុខភាពសត្វ

( ត្បូងឃ្មុំ ):

ដើម្បីធានាបាននូវសុខភាពសត្វមាន់ទាមិនមានមេរោគផ្ដាសាយបក្សី ជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកចិញ្ចឹមមាន់ទា មន្ត្រីជំនាញផ្នែកបសុធ្យាបាលខេត្តត្បូងឃ្មុំ បានចុះធ្វើការណែនាំ និងធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគផ្ដាសាយបក្សី នៅតាមកសិដ្ឋាន ទ្រុងមាន់ ទ្រុងទា របស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកអូរាំងឳ ស្រុកត្បួងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១២ និងថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ ២០២៤ នេះ ។
លោក កែន ច័ន្ទសុជាតិ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយមានការព្រួយបារម្ភ និងចង្អុលបង្ហាញ ពីឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ្ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត លោកអនុប្រធានបានដឹកនាំមន្ត្រីជំនាញ ផ្នែកបសុព្យាបាល ចុះពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគផ្ដាសាយបក្សី នៅតាមកសិដ្ឋាន ទ្រុងមាន់ ទ្រុងទា របស់ប្រជាពលរដ្ឋ នៅក្នុងឃុំព្រះធាត ស្រុកអូរាំងឳ និងឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណង ដើម្បីធានាសុខសុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ។
លោក កែន ច័ន្ទសុជាតិ បន្តថា មិនត្រឹមតែដល់រដូវកាល បុណ្យទានធំៗ បានមន្ត្រីរបស់លោកចុះធ្វើនោះទេ គឺថាលោកអនុប្រធានតែងតែ អនុវត្តិបែបនេះជាប្រចាំផងដែរ ដើម្បីធានាសុខភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធានាអនាម័យឲ្យមានសុខភាពល្អ ទាំងសត្វ និងមនុស្ស ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង