ឯកឧត្ដម ប៉ែន បូណា ផ្ញើសារអបអរសាទរ និងជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

ឯកឧត្ដម ប៉ែន បូណា ផ្ញើសារអបអរសាទរ និងជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសដែលលោកជំទាវបណ្ឌិតត្រូវបានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា សម្រេចជាឯកច្ឆន្ទជូននាមាភិធេយ្យកិត្តិយសជាន់ខ្ពស់ នៃព្រះពុទ្ធសាសនា ក្នុងឋានៈជា អភិសិរីបវរពុទ្ធសាសនូបការធរជោតិកា ។

សូម លោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ចជូនជាតិមាតុភូមិនិងព្រះពុទ្ធសាសនា និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង