ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ សួនកម្សាន្តកុមារ ក្នុងបរិវេណសួនឧទ្យានទន្លេស្ងួត ក្នុងស្រុកអូរាំងឪ

( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញជសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសួនកម្សាន្តកុមារ នៅបរិវេណសួនឧទ្យានទន្លេស្ងួត ដែលជាមួយអំណោយ របស់ ប្រទេសកាណាដា នាថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤ ក្នុងភូមិសាស្ត្រស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ភាគីជំនួយប្រទេសកាណាដា ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូក្រសួង ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក-លោកស្រី អភិបាល អភិបាលរង ក្រុង/ស្រុក ទាំង ៧ កម្លាំងទាំង ៣ ប្រភេទ អាជ្ញាធរមូលដ្ឋាន យុវជន. សសយក យុវជនកាយរឹទ្ធិ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។
លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុកអូរាំងឪ បានអានរបាយការណ៍សង្ខេប ពីស្ថានភាពភូមិសាស្ត្រស្រុកដោយសង្ខេប និងបានលើកឡើងថា ទីតាំងទន្លេស្ងួត នេះ មានផ្ទៃដីទំហំ ជាង ១៤ ហិកតា ហើយសួនកម្សាន្តកុមារ ដែលត្រូវសម្ពោធដាក់ឲ្យលេងកម្សាន្ត ជាផ្លូវការនេះ សាងសង់លើផ្ទៃដីទំហំ ៣៥x៤៥ម៉ែត្រ មួយផ្នែកនៃទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ជាតំបន់ប្រវត្តិសាស្រ្ត ក្រោមគំនិតផ្តួចផ្តើម ចង្អុលបង្ហាញ របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដល់អ្នកពាក់ព័ន្ធទាំងអស់ កំណត់តំបន់នេះ អភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ ប្រកបដោយភាពទាក់ទាញ ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងនូវការអបអសាទរ និងថ្លែងអំណរគុណ ដល់សប្បុរសជន នៅប្រទេសកាណាដា ដែលបានផ្តល់ឧបករណ៍ និងបានរៀបចំសាងសង់ ជាសួនកម្សាន្តសម្រាប់កុមារ នៅក្នុងផ្នែកមួយ នៅក្នុងបរិវេណសួនឧទ្យានទន្លេស្ងួត ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ នឹងបង្កើនចំណូលបន្ថែមដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍មូលដ្ឋានឃុំព្រះធាតុ ស្រុកអូរាំងឪ ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បន្តថា សួនកម្សាន្តកុមារ នេះ បានចូលរួមចំណែក ក្នុងការពង្រីកជីវភាពសហគមន៍ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិអព្យាក្រឹតកាបូន និងតំបន់ទន្លេស្ងួតនេះ ក៏នឹងក្លាយជាអាងទឹក សម្រាប់ការស្រោចស្រពស្រែចំការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅពេលខាងមុខ។ លើសពីនេះ ការអភិវឌ្ឍតំបន់ទន្លេស្ងួត ក៏បានបង្ហាញពីការដឹងគុណគោរពប្រតិបត្តិទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស់ តំបន់ប្រាសាទព្រះធាតុបាស្រី ដែលមានភាពស័ក្កសិទិ្ធ និងជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋឆ្ងាយជិតទាំងពួង ។
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានបន្ដផ្ដាំផ្ញេីទៀតថា នៅពេលដែលមានគេជួយយេីងហេីយ យេីងត្រូវចេះអរគុណគេ ជាពិសេស ត្រូវចេះចូលរួមថែរក្សា ការពារ និងចេះធ្វើ អនាម័យ ដើម្បីភាពស្អាត និងយូរអង្វែង សម្រាប់ការលេងកម្សាន្ត ។
មុននឹងបិទបញ្ចប់ពិធី ឯកឧត្ដមបណ្ឌិត រដ្ឋមន្ត្រី បានកាត់ខ្សែបូរណ៍ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រួមជាមួយសប្បុរសជន ក៏ដូចជាក្រុមការងារ និងបានធ្វើទស្សនកិច្ចឧបករណ៍កម្សាន្តកុមារ ក្នុងបរិវេណសួនឧទ្យានទន្លេស្ងួត ប្រកបស្នាមញញឹម ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង