ដេញថ្លៃសាងសង់ផ្លូវគ្រួសក្រហម ២ គម្រោងទៀត នៅក្នុងសាលាឃុំពពេល ស្រុកពញាក្រែក ឆារលើកទៅដេញពេលក្រោយ ១ គម្រោង ជោគជ័យ ១ គម្រោ
( ត្បូងឃ្មុំ ): ពិធីបន្តដេញថ្លៃសាងសង់ផ្លូវគ្រួសក្រហមមូលនីធិឃុំសង្កាត់ចំនួន ២ គម្រោង ជោគជ័យ ១ គម្រោង ឆារលើកទៅដេញនៅពេលក្រោយ ១ គម្រោង ដោយសារតែមានក្រុមហ៊ុនតែ ២ បានដាក់សំណើរ មិនគ្រប់ល័ក្ខតិក:ក្នុងការបើកសំណើរ ។
ពិធីដេញថ្លៃនេះ នៅក្នុងសាលាឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមការសម្របសម្រួលរបស់លោក ថន សុខជា នាយករងទីចាត់ការផែនការ និងវិនិយោគខេត្ត លោក ផាន់ គឹមសន នាយករងសាលាខេត្តត្បូងឃ្មុំ និងលោក សុខ មករា អភិបាលរងស្រុកពញាក្រែក នាព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤ ។
គម្រោងផ្លូវខាងលើ រួមមាន គម្រោងផ្លូវខ្សែទី ១ របស់ឃុំពពេល សាងសង់ផ្លូវគ្រួសក្រហមប្រវែង ១.៤០០ ម៉ែត្រ តម្លៃដាក់ឲ្យដេញ ៩៨.៥៥៦.៩០៦ រៀល ក្រុមហ៊ុន ហាវ ហេង ជាអ្នកដេញបានក្នុងតម្លៃ ១៦.៥០០.០០០ រៀលគត់ មានការចុះតម្លៃយ៉ាងខ្លាំង គម្រោងផ្លូវខ្សែទី ២ របស់ឃុំកោងកាង សាងសង់ផ្លូវគ្រួសក្រហមប្រវែង ១.៥០០ ម៉ែត្រ តម្លៃដាក់ឲ្យដេញ ១០៩.៨១៧.៣៦៦ រៀល ត្រូវបានឆារលើកទៅដេញនៅពេលក្រោយ ។
ក្រុមហ៊ុនដេញថ្លៃមួយចំនួនត្អូញត្អែថា មួយរយ:នេះ ពិបាករកសុីខ្លាំងណាស់ ដោយសារតែមានក្រុមហ៊ុន សាម ស្រិន ជាមេបោះទឹកតែដ៏ល្បី នៅស្រុក កញ្ជ្រៀច ខេត្តព្រៃវែង មកអុកឡុកដេញទម្លាក់ថ្លៃទាបខ្លាំងពេក ធ្វើឲ្យក្រុមហ៊ុនមួយចំនួនត្រូវដេញទម្លាក់ថ្លៃតាម ឲ្យតែបានគម្រោងមកអនុវត្តិ បើទោះជារកផលចំណេញមិនបានក៏ដោយ ដើម្បីកុំឲ្យបុគ្គលិក កម្មករអត់ការងារធ្វើ ព្រោះថា អាណិតបុគ្គលិក និងកម្មករ របស់គាត់ បើមិនអញ្ចឹងទេ កម្មករគាត់ដាច់បាយហើយ ។
ក្រុមហ៊ុនខ្លះទៀតបន្ថែមថា ក្រុមហ៊ុន សាម ស្រិន បានអួតក្អេងក្អាងថា ខ្លួនមានគ្រឿងច័ក្រគ្រប់គ្រាន់ សម្រាប់អនុវត្តគម្រោង ចុះក្រុមហ៊ុនផ្សេងៗទៀត គេប្រើចបបង្គីរ ឬក៏យ៉ាងណា បានអួតក្អេងក្អាងតែម្នាក់ឯងចឹង ៕ សុខ ផន