ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ជួបសំណេះសំណាល និងចែកថវិកា លើកចុងក្រោយ ជូនបងប្អូនកម្មករ និងអ្នកអនាម័យ បម្រើការងារនៅសាលាខេត្តត្បូងឃ្មុំ មុនទៅកាន់ជាអភិបាលខេត្តកំពង់ស្ពឺ

( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល និងចែកថវិការជាមួយបងប្អូនកម្មករ និងអ្នកអនាម័យ បម្រើការងារនៅសាលាខេត្តត្បូងឃ្មុំ ក្នុងភាពសាមញ្ញ ជាមួយស្នាមញញឹម និងភាពស្និទ្ធស្នាល ក្តីស្រលាញ់រាប់អាន ដែលជាការយកចិត្តទុកដាក់ លើកចុងក្រោយ ត្រូវបានបង្ហាញឡើង នារសៀលថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ មុនឯកឧត្តមបណ្ឌិត បន្តបេសកកម្មការងារ ទៅកាន់តំណែងជាអភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៤ នេះ ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់បងប្អូនកម្មករទាំងអស់ ។
ឯកឧត្តមបន្តថា បងប្អូនក៏ដូចជាមន្ត្រីរាជការដទៃទៀតដែរ សុទ្ធសឹងចូលរួមជួយការងាររបស់រដ្ឋបាលខេត្ត ខណៈបងប្អូនជាផ្នែកមួយយ៉ាងសំខាន់ក្នុងការសម្អាត រៀបចំ អនាម័យ ជុំវិញបរិវេណសាលាខេត្ត ក៏ដូចរដ្ឋបាលប្រមូលផ្តុំទីរួមខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបណ្ឌិតក៏បានផ្តាំផ្ញើដល់បងប្អូន កម្មករ ទាំងអស់ សូមថែរក្សានូវសុខភាពរបស់ខ្លួន និងសូមឲ្យបន្តចូលរួមក្នុងការធ្វើការថែទាំ អនាម័យ និងសម្អាតបរិស្ថាន ដើម្បីធ្វើឲ្យតំបន់បុរីរដ្ឋបាល ខេត្តត្បូងឃ្មុំ កាន់តែមានភាពស្រស់បំព្រងថែមទៀតផង ។
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏សូមផ្ញើក្តីស្រលាញ់ នឹករលឹក ចងចាំជាប់ក្នុងចិត្ត មានចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាបងប្អូនកម្មករ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ សូមបន្តស្រលាញ់រាប់អានគ្នាជាដរាប ដោយមិនប្រកាន់វណ្ណៈ បុណ្យស័ក្តិ ក្នុងនាមឈាមជ័រខ្មែរតែមួយ រស់ក្រោមម្លប់សុខសន្តិភាព ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើម ៕ អ៊ូ កែវពិសិដ្ឋ

អត្ថបទដែលជាប់ទាក់ទង