ក្រសួងវប្បធម៌ ជំរុញឲ្យប្រទេសថៃ បញ្ឈប់គ្រប់សកម្មភាពជុំវិញប្រាសាទ ក្នុងលើទឹកដីកម្ពុជា
រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញឲ្យភាគីថៃ បញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជា គម្រោងនានា នៅជុំវិញប្រាសាទតាក្របី ដែលជាកម្មសិទ្ធិ ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និង ងាកមករកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងគោរពទៅតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បាន និងកំពុងតែតវ៉ាប្រឆាំងនឹងសកម្មភាពយ៉ាងគឃ្លើននានារបស់ថៃ នៅប្រាសាទតាក្របី ទាំងសកម្មភាពផ្ទាល់ មកលើប្រាង្គប្រាសាទ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅជិតប្រាសាទ។
ស្របគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើភាគីថៃ បញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជា គម្រោងនានា នៅជុំវិញប្រាសាទតាក្របី ដែលជាកម្មសិទ្ធិ ស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា និងងាកមករកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងគោរពទៅតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧។
