អ្នកកាសែតទូរទស្សន៍ល្បីល្បាញរបស់ពិភពលោក ប្រាប់ពីប្រាសាទតាមាន់ធំ ជាកម្មសិទ្ធិរបស់កម្ពុជា

រាជធានីភ្នំពេញ៖ ក្រោយពេលក្រុមចោរសៀម បានអះអាង អំពីប្រាសាទតាមាន់ធំ ត្រូវបានពួកគេចុះបញ្ជីជារបស់ខ្លួន រយៈពេល១៨ឆ្នាំ នៅមុនកម្ពុជាទទួលបានឯករាជ្យ ហើយពួកគេបាននាំគ្នាយកទង់ជាតិទៅដាក់ នៅលើប្រាសាទនេះ ក្រោយបទឈប់បាញ់នោះមក អ្នកកាសែង នៃទូរទស្សន៍កាតា បានប្រាប់ពីការពិត ថា ប្រាសាទបុរាណតាមាន់ធំ ជាប្រាសាទបុរណរបស់ដូនតាខ្មែរ។

បើតាមបណ្ដាញទូរទស្សន៍ដ៏ល្បីល្បាញរបស់ពិភពលោក Al Jazeera (អាល់ ចាហ្សេរ៉ា) មានមូលដ្ឋាននៅប្រទេសកាតារ បានផ្សាយ កាលពីថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ ថា លោក ថូនី ឆេង (Tony Cheng) ជាអ្នកកាសែតរបស់ Al Jazeera ក៏ស្ថិតក្នុងចំណោមអ្នកកាសែតជាច្រើននាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរថៃ នាំទៅកាន់ប្រាសាទបុរាណរបស់ខ្មែរ នៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា បានរងការខូចខាត ឬបំផ្លាញ ដោយការប្រយុទ្ធគ្នា កាលពីពេលថ្មីៗ។ ប្រទេសកម្ពុជា និងថៃ បានទាមទារទឹកដី និង ប្រាសាទបុរាណរបស់ខ្មែរ ដែលមានអាយុកាលរាប់សតវត្ស។

លោក ថូនី ឆេង អ្នកសារព័ត៌មានអន្តរជាតិ រូបនេះ បានអត្ថាធិប្បាយ នៅមុខប្រាសាទតាមាន់ធំ ដែលបែកបាក់ ក្រោយការបំផ្លិចបំផ្លាញដោយយោធាថៃ ក្នុងពេលកន្លងមក ថា៖«ប្រាសាទទាំងនោះ ជារបស់កម្ពុជាយ៉ាងពិតប្រាកដ។

អ្នកកាសែតបរទេសរូបនេះ បានរាយការណ៍ ខណៈក្រុមយោធាថៃ បានដឹកនាំអ្នកសារព័ត៌មានអន្តរជាតិ ទៅផ្តិតយករូបភាព នៅតំបន់ទីតាំងប្រាសាទតាមាន់ធំ ដែលពួកគេកំពុងតែធ្វើពិធីសាសនា ដោយខុសច្បាប់ ជាមួយនឹងការបង្ហាញអំពីទង្វើកាន់កាប់ ដោយរូបភាពឈ្លានពានរបស់ពួកគេ នាពេលកន្លងមក។

 

អ្នកកាសែតរបស់ទូរទស្សន៍អារ៉ាប់ដ៏ល្បីល្បាញរបស់ពិភពលោករូបនេះ បានបញ្ជាក់ ថា៖«ទីនេះ ជាប្រាសាទមាន់ធំ ស្ថិតនៅលើតំបន់ព្រំដែន។ អ្នកអាចមើលឃើញចម្លាក់បុរាណខ្មែរដ៏អស្ចារ្យទាំងអស់នេះ ហើយចម្លាក់ទាំងនេះ ជារបស់ខ្មែរពិតៗ ខណៈអាណាចក្រខ្មែរ បានលាតសន្ធឹងយ៉ាងទូលំទូលាយ នៅទូទាំងអាស៊ីអាគ្នេយ៍»។

ជាមួយគ្នានេះ លោក ថូនី ឆេង ក៏បានរំលេចឡើងនូវប្រាសាទតាក្របី ស្ថិតនៅលើភ្នំ ដែលស្ទើរតែគ្មានអ្វីប៉ះពាល់ ក៏ត្រូវរងការបំផ្លាញស្ទើរទាំងស្រុង។

សង្គ្រាមឈ្លានពានរបស់សៀម បានផ្ទុះឡើងជាលើកទី២ ចន្លោះពីថ្ងៃទី៧ដល់២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីមានបទឈប់បាញ់ ក្រោយការផ្ទុះសង្គ្រាម រយៈពេល៥ថ្ងៃ ចន្លោះពីថ្ងៃទី២៤ដល់២៨ ខែកក្កដា និង កិច្ចព្រមព្រៀងសន្ដិភាព នាថ្ងៃទី២៦ ខែតុលា នៅម៉ាឡេស៊ី ក្រោមអធិបតីភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានាអាស៊ានប្ដូរវេន។ សង្គ្រាមចុងក្រោយនេះ បានបង្កឡើង ដោយរដ្ឋាភិបាលថៃ ដឹកនាំដោយលោក អានុទីន ឆានវីរៈគុល ក្រោមលេសនៃការជាន់មីនរបស់យោធាខ្លួន។ ទាហានសៀម បានវាយប្រហារជាថ្មី មកលើបូរណភាពទឹកដីកម្ពុជា ដោយបានបំផ្លាញប្រាសាទបុរាណ វត្តអារាម ស្ពាន លំនៅឋាន ទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង