រុស្ស៊ី នឹងចាប់ផ្ដើមជើងហោះហើរត្រង់ មកកាន់កម្ពុជា
រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជា មានទំនាក់ទំនងការទូត ចាប់តាំងពីសម័យសហភាពសូវៀត រហូតមកដល់រុស្ស៊ី នាពេលបច្ចុប្បន្ន ខណៈឥឡូវ រុស្ស៊ី ចាប់ផ្ដើមជើងហោះហើរត្រង់ មកកាន់ប្រទេសកម្ពុជា ហើយនឹងជួយជំរុញដល់កំណើនភ្ញៀវទេសចរ និង វិនិយោគិនរុស្ស៊ី ព្រមទាំងពីបណ្តាសហគមន៍និយាយភាសារុស្ស៊ីផ្សេងៗទៀត មកកាន់កម្ពុជា។

នៅក្នុងជំនួប រវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក Vladimir Palancica (វ៉្លាឌីមៀ ផាឡាន់ស៊ីកា) អគ្គនាយកក្រុមហ៊ុនឡូធើស ហ្គូប (Lotus Group) និងជាប្រធានសាខាប៊្រីកស៍ ហាវស៍ (BRICS House) រួមទាំងដៃគូវិនិយោគក្នុងស្រុក នឹងផ្ដល់ក្តីរំពឹងថ្មីបន្ថែមទៀត សម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីមានក្រុមហ៊ុននានារបស់រុស្សី ចាប់អារម្មណ៍វិនិយោគ លើវិស័យអាកាសចរណ៍។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹង ថា ក្នុងជំនួបនាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ ភាគីក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី បានរាយការណ៍ អំពីសកម្មភាពអាជីវកម្ម ទិសដៅ និងយុទ្ធសាស្ត្រ ក្នុងការទាក់ទាញទេសចរ និងអ្នកវិនិយោគរុស្ស៊ី ព្រមទាំងពីសហគមន៍និយាយភាសារុស្ស៊ី មកកាន់កម្ពុជា។ ក្នុងឱកាសនោះ ក្រុមវិនិយោគិនទាំងពីរ បានបញ្ជាក់ប្រាប់ភាគីកម្ពុជា ពីការផ្តល់សេវាយន្តហោះឯកជន (Private Jet) កន្លងមក ដល់អតិថិជនចម្រុះជាតិសាសន៍ ជាពិសេសអតិថិជន មកពីប្រទេសរុស្ស៊ី និងសហគមន៍និយាយភាសារុស្ស៊ី ដោយមានចំនួនកើនឡើងជាលំដាប់ និងមានចំណង់ចំណូលចិត្ត មកទស្សនាប្រទេសកម្ពុជា។

ក្រុមវិនិយោគិនទាំងនោះ បានមើលឃើញ អំពីសក្តានុពលដ៏ខ្លាំងរបស់ម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចររុស្ស៊ី ព្រោះប្រទេសអាស៊ានមួយនេះ មានធនធានទេសចរណ៍យ៉ាងសម្បូរបែបទាំងទេសចរណ៍ធម្មជាតិ និង ប្រាសាទនានា រួមមាន៖ ប្រាសាទបុរាណ តំបន់ឆ្នេរសមុទ្រស្រស់ស្អាត បរិយាកាសសុខសាន្ត និងប្រជាជនដែលមានការរួសរាយរាក់ទាក់ មិនចាញ់ប្រទេសដទៃ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះឡើយ។
បើតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ បានបង្ហាញ ថា ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៥ កម្ពុជាបានទទួលទេសចរបរទេស ជាង៥,១លាននាក់ ហើយក្នុងនោះមានជាង ២,៦លាននាក់ បានធ្វើដំណើរតាមផ្លូវអាកាស។ នៅក្នុងចំណោមទេសចរបរទេសទាំងនោះ ក៏មានអ្នកទេសចរជាជនជាតិរុស្ស៊ីចំនួន ៥៦ ៣១៤នាក់ ស្មើនឹងប្រហែល ១,១ភាគរយ នៃទេសចរបរទេសសរុបផងដែរ៕
រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជា មានទំនាក់ទំនងការទូត ចាប់តាំងពីសម័យសហភាពសូវៀត រហូតមកដល់រុស្ស៊ី នាពេលបច្ចុប្បន្ន ខណៈឥឡូវ រុស្ស៊ី មានជើងហោះហើរត្រង់ មកកាន់ប្រទេសកម្ពុជា ហើយវានឹងជួយជំរុញកំណើនភ្ញៀវទេសចរ និង វិនិយោគិនរុស្ស៊ី ព្រមទាំងពីបណ្តាសហគមន៍និយាយភាសារុស្ស៊ីផ្សេងៗទៀត មកកាន់កម្ពុជា។
នៅក្នុងជំនួប រវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក Vladimir Palancica (វ៉្លាឌីមៀ ផាឡាន់ស៊ីកា) អគ្គនាយកក្រុមហ៊ុនឡូធើស ហ្គូប (Lotus Group) និងជាប្រធានសាខាប៊្រីកស៍ ហាវស៍ (BRICS House) រួមទាំងដៃគូវិនិយោគក្នុងស្រុក នឹងផ្ដល់ក្តីរំពឹងថ្មីបន្ថែមទៀត សម្រាប់កម្ពុជា បន្ទាប់ពីមានក្រុមហ៊ុនរបស់រុស្សី ចាប់អារម្មណ៍វិនិយោគ លើវិស័យអាកាសចរណ៍។
