ប្រធានាធិបតីអាមេរិក កំណត់ចក្ខុវិស័យលើចិន សម្រាប់អាមេរិកខាងត្បូង

រដ្ឋធានីវ៉ាស៊ីនតោន៖ ការវាយប្រហាររបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសវេណេហ្ស៊ុយអេឡា គ្រាន់តែជាការចាប់ផ្តើមយុទ្ធនាការធំមួយ នៅក្នុងការលុបបំបាត់ឥទ្ធិពលរបស់បរទេស នៅក្នុងអឌ្ឍគោលខាងលិច។ នេះបើតាមទស្សនាវដ្ដីអន្ដរជាតិរបស់សហរដ្ឋអាមេរិក បានផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៦។

ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែមករា កន្លងទៅថ្មីៗនេះ បានចេញផ្សាយ អំពី«ផែនការយុទ្ធសាស្ត្រ» នៃទីភ្នាក់ងាររបស់ខ្លួន ដែលភាគច្រើនឆ្លុះបញ្ចាំង អំពីយុទ្ធសាស្ត្រសន្តិសុខជាតិខែវិច្ឆិកា។ ប៉ុន្តែឥឡូវ សហរដ្ឋអាមេរិក បានបង្ហាញឱ្យកាន់តែច្បាស់ អំពីចេតនារបស់រដ្ឋបាល លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់បញ្ជាឡើងវិញនូវគោលនយោបាយការបរទេសរបស់ក្រុងវ៉ាស៊ីនតោន។ ផែនការថ្មីរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានពន្យល់យ៉ាងច្បាស់លាស់ អំពីតម្រូវការចាំបាច់ នៃចំណុចសំខាន់ៗជាច្រើន ដូចជា ព្រែកជីកប៉ាណាម៉ា ស្ថិតក្នុងប្រទេសប៉ាណាម៉ា ជាផ្លូវទឹកដ៏សំខាន់តភ្ជាប់ពីការីបប៊ីនទៅកាន់មហាសមុទ្រអាត្លង់ទិក ជាមួយនឹងការព្រមាន ថា សហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឱ្យសត្រូវបរទេសណាមួយ ប្រើប្រាស់ពាណិជ្ជកម្ម និងការវិនិយោគ ដោយឈរជើង សម្រាប់ការគ្រប់គ្រងលើហេដ្ឋារចនាសម្ព័ន្ធ និងទឹកដីយុទ្ធសាស្ត្រដ៏សំខាន់ នៅក្នុងតំបន់នេះបន្ដទៀតនោះឡើយ។

ក្រុមហ៊ុន CK Hutchison Holding (ស៊ីខេ ហ៊ូតឈីសុន ហូលឌីង) មានមូលដ្ឋាន នៅទីក្រុងហុងកុង ប្រទេសចិន បានដំណើរការប្រតិបត្ដិការកំពង់ផែប៉ាណាម៉ា ចំនួនពីរ ចាប់តាំងពីឆ្នាំ១៩៩៧រហូតមក។ បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង បានអនុម័តច្បាប់សន្តិសុខជាតិ នៅឆ្នាំ២០២០ ដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ចំពោះសកម្មភាពរបស់ហុងកុង ដែលត្រូវបានចាត់ទុក ថា វាជាការឃុបឃិតគ្នា ជាមួយនឹងកងកម្លាំងបរទេស។ ស្របគ្នានេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភ អំពីការឆ្លងកាត់ ដោយសេរី ខណៈពាណិជ្ជកម្មប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក ជាមួយនឹងអាស៊ី មានទំហំ៤០ភាគរយ បានឆ្លងកាត់ព្រែកជីកដ៏សំខាន់របស់ប៉ាណាម៉ាទៅកាន់ពិភពលោកទាំងមូល។ ក្នុងករណីមានវិបត្តិ បក្សកុម្មុយនិស្តចិន អាចនឹងបញ្ជាឱ្យក្រុមហ៊ុនហុងកុង បដិសេធនូវការឆ្លងកាត់ សម្រាប់កងនាវាពិឃាដ នាវចម្បាំងប្រយុទ្ធ និង កងនាវាដឹកជញ្ជូនតាមសមុទ្រ ដើម្បីជួយគាំទ្រ និងពង្រឹងប្រតិបត្តិការដល់កងនាវារបស់សហរដ្ឋអាមេរិក ដែលមានបញ្ជាការដ្ឋាន នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។

លោក ម៉ាកូ រូប៊ីអូ (Marco Rubio) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានត្រួតពិនិត្យជាលើកដំបូង ទៅកាន់ប្រទេសប៉ាណាម៉ា ជាទីដែលគាត់ជួបជាមួយប្រធានាធិបតីប៉ាណាម៉ា លោក ចូហ្សេ រោល មូលីណូ (José Raúl Mulino) ដើម្បីបង្ហាញ អំពីការទទូចរបស់សហរដ្ឋអាមេរិក ថា ការគ្រប់គ្រងរបស់បក្សកុម្មុយនិស្តចិន លើកំពង់ផែ ត្រូវតែបញ្ឈប់។ ក្រោយមក ប្រទេសប៉ាណាម៉ា ក៏បានប្រកាស ថា រដ្ឋាភិបាលប៉ាណាម៉ា នឹងបញ្ចប់ការចូលរួមរបស់ខ្លួន នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ដែលបានបង្កប់ នៅក្នុងប្រទេសចំនួនម្ភៃ នៅទូទាំងអាមេរិកខាងត្បូង។

ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុន Hutchison ក៏បានប្រកាស ថា ក្រុមហ៊ុនមួយនេះ នឹងលក់ភាគហ៊ុនរបស់ខ្លួន នៅក្នុងកំពង់ផែព្រែកជីកទាំងពីរ រួមជាមួយនឹងកំពង់ផែជាច្រើនទៀត ក្នុងតម្លៃ២៣ពាន់លានដុល្លារ ទៅឱ្យក្រុមវិនិយោគដែលដឹកនាំ ដោយក្រុមហ៊ុនពហុជាតិសាសន៍សហរដ្ឋអាមេរិក BlackRock (ប្លែករ៉ក់)។ ក្រុមហ៊ុន Hutchinson បានធ្វេសប្រហែស ក្នុងការជូនដំណឹងដល់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) ជាដំបូង ហើយក្រុងប៉េកាំង បានថ្កោលទោសភ្លាមៗ ចំពោះកិច្ចព្រមព្រៀងនេះ ដោយចាត់ទុក ថា នេះជាការថយចុះជាយុទ្ធសាស្រ្ត ចំពោះប្រតិបត្តិការរបស់ខ្លួន នៅអាមេរិកខាងត្បូង។ ក្រុងប៉េកាំង បានចាប់ផ្តើមការត្រួតពិនិត្យបទប្បញ្ញត្តិ នៃកិច្ចព្រមព្រៀងនេះ ហើយក្រោយមក បានទាមទារឱ្យក្រុមហ៊ុនដឹកជញ្ជូនដ៏ធំរបស់រដ្ឋ នៃប្រទេសចិន COSCO ក្លាយជាដៃគូ និងម្ចាស់ភាគហ៊ុនស្មើគ្នា ជាមួយក្រុមហ៊ុនសហរដ្ឋអាមេរិក BlackRock និង អ្នកវិនិយោគផ្សេងៗទៀត៕

អត្ថបទដែលជាប់ទាក់ទង