សហរដ្ឋអាមេរិក អត់ភ្លើងអគ្គិសនីប្រើប្រាស់ជិត១លាននាក់ លុបជើងហោះហើរជាង១ម៉ឺនជើង

រដ្ឋធានីវ៉ាស៊ីនតោន៖ អាជ្ញាធរសហរដ្ឋអាមេរិក បានប្រកាសអាសន្ន នៅក្នុងរដ្ឋចំនួន១៧របស់ខ្លួន និង ស្រុកកូឡុំប៊ី អំពីព្យុះដ៏កំណាច ហើយបានបណ្ដាលឲ្យមនុស្សជាង ៨៥០ ០០០នាក់អត់មានភ្លើងអគ្គិសនីប្រើប្រាស់ និង បង្ខំឲ្យលុបចោលជើងហោះហើរបន្ទាន់ ជាង១០ ០០០ជើង។

បណ្ដាញទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សាយ នៅថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ ថា បើតាមក្រសួងសន្ដិសុខមាតុភូមិសហរដ្ឋអាមេរិក បានឲ្យដឹង ថា រដ្ឋចំនួន១៧ និង ស្រុកកូឡុំប៊ី (Columbia) ត្រូវបានប្រកាសអាសន្ន អំពីអាកាសធាតុ បង្កឡើងដោយសារព្យុះដ៏ខ្លាំងក្លា។ រីឯប្រជាពលរដ្ឋអាមេរិក ជាង ៨៥0 000នាក់ នៅសហរដ្ឋអាមេរិក និង តំបន់ភាគខាងលិច នៃរដ្ឋញូវម៉ិកស៊ីក (New Mexico) គឺគ្មានអគ្គិសនីប្រើប្រាស់ ហើយជើងហោះហើរជាង ១0 000ជើង ត្រូវបានលុបចោល កាលពីថ្ងៃអាទិត្យ (ទី២៥ ខែមករា) ក្នុងអំឡុងពេលព្យុះរដូវរងាដ៏ខ្លាំងក្លា ដែលបានធ្វើឱ្យរដ្ឋភាគខាងកើត និងភាគខាងត្បូង មានព្រិលធ្លាក់ខ្លាំង។

ដោយសារព្រិល ភ្លៀងត្រជាក់ និងសីតុណ្ហភាពត្រជាក់ដ៏គ្រោះថ្នាក់ បានបោកបក់ចូលភាគខាងកើតប្រទេសចំនួន២ភាគ៣ កាលពីថ្ងៃអាទិត្យ ទី២៥ ខែមករា ហើយចំនួននៃការដាច់ចរន្តអគ្គិសនី នៅតែបន្តកើនឡើង៕

អត្ថបទដែលជាប់ទាក់ទង